ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្យួរ.ក ចារបុរសសំខាន់បំផុតរបស់អ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់បានព្យួរ.ក ចារបុរសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយនេះគឺជាការប្រហារជីវិតលើកទី១០បន្ទាប់ពីសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែល ដែលផ្ទុះឡើងកាលពីខែមិថុនា។

តាមការផ្សាយរបស់ Al Jazerera នៅថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ បុរសម្នាក់នេះមានឈ្មោះ Bahman Choubi-asl។ រូបគេរងការចោទប្រកាន់ថា បានចូលមើលគម្រោងសំខាន់ៗរបស់អ៊ីរ៉ង់ ហើយប្រគល់ព័ត៌មានទៅឲ្យភ្នាក់ងារសម្ងាត់អ៊ីស្រាអែល Mossad ក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសនានាដូចជាឥណ្ឌា អាមេនី និងអៀរឡង់។
អ្នកជំនាញផ្នែកទិន្នន័យរូបនេះ ត្រូវប្រហារជីវិតបន្ទាប់ពីតុលាការកំពូលអ៊ីរ៉ង់ ច្រានចោលបណ្តឹងឧទ្ធរណ៍របស់គាត់។
សូមជម្រាបជាថ្មី អ៊ីស្រាអែលបានបើកប្រតិបត្តិការដែនអាកាសមិនធ្លាប់មានពីមុនមក វាយប្រហារអ៊ីរ៉ង់ក្នុងខែមិថុនា ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើនរូប និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាង១០នាក់។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ហើយក្រោយមក អ៊ីរ៉ង់ក៏ប្តេជ្ញាថានឹងកាត់ទោសនរណាក៏ដោយឲ្យតែរួមគំនិតជាមួយអ៊ីស្រាអែល។ ជាលទ្ធផល ជនជាតិអ៊ីរ៉ង់១០នាក់ត្រូវ ប្រហារជីវិតពីបទចារកម្មក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៣នាក់ ព្រោះយកការណ៍ឲ្យ អ៊ីស្រាអែល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


