ព័ត៌មានអន្ដរជាតិ
ពូទីនបញ្ជាឲ្យរើសទាហានក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា បានបញ្ជាឲ្យរើសទាហានថ្មីចំនួន ១៣៥ ០០០នាក់នៅដំណាច់ឆ្នាំ២០២៥ ដែលជាការកែនកងកម្លាំងនារដូវស្លឹកឈើជ្រុះដ៏ធំបំផុតរបស់ក្រុងមូស្គូក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ។

ចំនួននេះ គឺខ្ពស់បំផុតចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០១៦ ដែលកាលណោះរុស្ស៊ីជ្រើសរើសទាហានថ្មីចំនួន ១៥២ ០០០នាក់។ បន្ថែមពីនេះ កាលពីរដូវផ្ការីកឆ្នាំ២០២៥ រុស្ស៊ីក៏បានរើសកម្លាំងទាហានថ្មីចំនួន ១៦០ ០០០នាក់ ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ២០១១ផងដែរ។ ជាមធ្យម រុស្ស៊ីរើសទាហានថ្មីប្រហែល ១២៧ ០០០នាក់នារដូវស្លឹកឈើជ្រុះ ចាប់តាំងពីការចាប់ផ្តើមការលុកលុយពេញទំហឹងទៅលើអ៊ុយក្រែនឆ្នាំ២០២២។
រុស្សីរើសទាហានចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ ដោយតម្រូវឲ្យបុរសអាយុពី ១៨ ទៅ ៣០ឆ្នាំបម្រើទ័ពមួយឆ្នាំ។ វិមានក្រឹមឡាំងនិយាយថា ទាហានថ្មីត្រូវបានចាត់តាំងទៅកាន់មូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ហើយមិនត្រូវបានពង្រាយទៅអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានអះអាងម្តងហើយម្តងទៀតថាចាប់បានទាហានរុស្ស៊ីដែលទើបកែនថ្មីនៅលើសមរភូមិ ហើយលោក ពូទីន ក៏បានសារភាពដែរថា ទាហានមួយចំនួននោះត្រូវបានបញ្ជូនច្រឡំទៅជួរមុខដើម្បីប្រយុទ្ធជាមួយក្រុងកៀវ។
ទន្ទឹមនោះ ទីក្រុងមូស្គូបានជ្រើសរើសទាហានជាប់កិច្ចសន្យារាប់សិបម៉ឺននាក់ ដោយផ្តល់ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ខ្ពស់។ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធត្រូវពង្រីកឲ្យបានទាហានសកម្មដល់ ១,៥លាននាក់នៅឆ្នាំ២០២៦៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


