ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គបន្តហក់ឡើងជិតដល់កម្ពស់ប្រកាសអាសន្ន
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក ឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គកំពង់ចាម បានបន្តហក់ឡើងជិតដល់កម្ពស់ប្រកាសអាសន្ន។ លោកអភិបាលខេត្ត បានណែនាំឲ្យពលរដ្ឋត្រូវមើលថែកូនចៅ ក្មេងតូចៗកុំអោយលេងទឹក ហើយត្រូវទាក់ទងទៅអាជ្ញាធរ ឬសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានហក់ឡើងដល់កម្ពស់ ១៤.៤៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់ ០,០៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះ បើធៀបទៅឆ្នាំ២០២៤ ទឹកទន្លេមានកម្ពស់ ១២,៨០ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាម ក៏ជាខេត្តមួយក្នុអចំណោមខេត្តដទៃទៀតរបស់កម្ពុជា ក៏នឹងត្រូវរងនូវឥទ្ធិពលព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ(Matmo) ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាដាមមែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ តែទោះយ៉ាងណាគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជានាចក្រកម្ពុជានោះទេ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


