Connect with us

ជីវិតកម្សាន្ដ

ឌីជេ កាកា ចេញមុខសុំចិត្តមហាជន ឈប់ហៅអ្នកល្បីក្នុង Tik Tok ថា “តារា Tik Tok”

បានផុស

នៅ

ស្របពេលមានការផ្ទុះការជជែកជាថ្មីលើពាក្យ “តារា Tiktok” ស្រាប់តែឌីជេ កាកា បានចេញមុខស្នើសុំចិត្តដល់មហាជនអ្នកគាំទ្រ និងអ្នកប្រើបាស់បណ្តាញសង្គមគួរនាំគ្នាឈប់ហៅថាតារាបែបនេះទៀតទៅ ព្រោះអាណិតដល់សិល្បកររៀមច្បងដែលឆ្លងកាត់ផ្នែកសិល្ប:ជោគជាំផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះអ្នកលេងបណ្តាញសង្គម និងសិល្បករសិល្បការិនីមួយចំនួន នាំគ្នាចាប់អារម្មណ៍ជាថ្មីនូវពាក្យថា “តារា Tik Tok” ដែលធ្វើឲ្យមានមតិវែកញែកជាថ្មី ហើយរិះគន់ទៅលើការប្រើពាក្យពេចន៍បែបនេះ។ ដោយសារតែបែបនេះហើយទើបឌីជេ កាកា បានចេញមុខទទូចសុំលើការហៅថា “តារា Tik Tok”។

ឌីជេ កាកា បានលើកឡើងថា “ចង់សុំបងប្អូនអ្នកសាព័ត៌មានឈប់ហៅតារា Tik Tok មកត្រឹមអ្នកលេង Tik Tok បានអត់កុំចេះតែតារាពេកអាណិតបងប្អូនអ្នកសិល្ប:រៀមច្បងចាស់ៗផង”។ ទន្ធឹមគ្នានៃការលើកឡើងក៏មានការបញ្ចេញមតិគាំទ្រ និងខ្លះទៀតយល់ឃើញផ្ទុះពីនេះផងដែរ។

Oplus_131072

អ្នកលេងហ្វេសប៊ុកបានបញ្ចេញទស្សន:គាំទ្រថា “ត្រឹម ត្រូវ ! មួយវិញទៀតបើកម្មវិធីយកតារាចាស់ៗមកសម្ភាសពីប្រវត្តិឱ្យបានច្រើនល្អអាចលើកស្ទួយជីវភាពពួកគាត់បានថែមទៀតផង។ ល្មមហើយកម្មវិធីខ្លះយកតែអ្នកល្បីតាមតិតតុកមកសម្ភាសហេតុអ្វី? ព្រោះខ្ញុំគិតថាពួកគាត់ល្បីហើយ មិនដឹងរាល់ថ្ងៃអាចកើបលុយលើវិស័យ MMo ក៏ច្រើនដែរ”។

ឯខ្លះទៀតថា តាមពិតពាក្យថាតារាតិកតុកគឺមានន័យថាអ្នកដែលល្បីនៅក្នុងតិកតុកមិនពាក់ព័ន្ធអ្នកសិល្បកទេ។តារាតិកតុក តារាចម្រៀងតារាកំប្លែង តារាបង្ហាញម៉ូដ ដូចជាមិនខុសអី្វផង បងគួរ update ខ្លួនឯងវិញដឹង។វាដូចតែគ្នាទេចែកគ្នាធ្វើតារាខ្លះទៅ ពីព្រោះតារាចម្រៀងយើងឥឡូវនឹងឧកញ៉ាអស់ហើយ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម