Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រឌីនហាន់ ជាង ២ ០០០ នាក់ មាន​​ ៦៣៨ នាក់​ ឆ្លង​កូវីដ​១៩

បានផុស

នៅ

គិតត្រឹមព្រឹក​ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មានកម្មករកម្មការិនី​រោងចក្រឌីនហាន់ចំនួន ​៦៣៨នាក់ ពាក់ព័ន្ធ​បាន​ឆ្លង​កូវីដ​១៩។

រោងចក្រ​ដែល​មាន​ទីតាំង​ស្ថិត​បណ្តោយ​ផ្លូវ​ឌួងងៀប សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌ​មានជ័យ​នេះ មាន​កម្មករ-កម្មការិនីជាង ២០០០ នាក់​បម្រើ​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្ទុះ​ឆ្លងកូវីដ​ក្នុង​រោងចក្រនេះ អាជ្ញាធរ​បាន​បញ្ជូន​គ្រូពេទ្យ​ចុះទៅ​ធ្វើ​តេស្ត​សំណាក​កម្មករ​ទាំងអស់ក្នុង​រោងចក្រ រួម​ទាំង​បិទ​បណ្តោះអាសន្ន​។

អាជ្ញាធរ ក៏​បានប្រកាស​ឲ្យ​ក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ រួសរាន់​មកយកសំណាក និង​ត្រូវ​ដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម