Connect with us

ជីវិតកម្សាន្ដ

មហាជនកាន់តែស្ញប់ស្ញែង ឡុង ម៉ានីន ក្រោយបង្ហើបគម្រោងរោងចក្រស្តង់ដាក្នុងស្រុក ឆ្នាំក្រោយនេះ

បានផុស

នៅ

អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយ អ្នកនាង ឡុង ម៉ានីន ទើបតែបង្ហើបនូវគម្រោងរោងចក្ររបស់ខ្លួន សម្រាប់ការផលិតក្នុងស្រុក ដែលអាចនឹងដំណើរនៅឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា ស្អែកនឹងទៅពិនិត្យមើលដំណើរការផលិតផលិតផលជាមួយនឹងគ្រឿងម៉ាសុីនធំៗ ដែលមានមូលដ្ឋាននិងស្តង់ដានៅកម្ពុជាផ្ទាល់ ទោះមិនមានផ្ទះលេខ២ ក៏រស់បាន។

ឡុង ម៉ានីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឡុង ម៉ានីន ដែលមហាជនខ្មែរស្គាល់ថា ជាគូស្នេហ៍របស់តារាចម្រៀងប្រចាំផលិតកម្មល្បីឈ្មោះ លោក ថុល សុភិទិ ជាអ្នកជំនួញស្រីវ័យក្មេងមួយរូប ដែលតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ពិសេសគឺជួយពលរដ្ឋភៀសសឹក និងទ្រទ្រង់ដល់វីរកងទ័ពកម្ពុជា មិនថាតាមរយៈជំនួយជាថវិកា សម្ភារៈ ម៉ូតូ និងគ្រឿងឧបភោគបរិភោគនោះឡើយ។

មិនតែប៉ុណ្ណោះ ដើម្បីរួមចំណែកក្នុងការបង្កើនការផលិតក្នុងស្រុក កាត់បន្ថយទំនិញនាំចូល ថៅកែផលិតផលសម្រស់ ឡុង ម៉ានីន នៅរសៀលនេះ ក៏បង្ហើបពីគម្រោងរោងចក្រស្តង់ដាក្នុងស្រុកមួយរបស់ខ្លួន ដើម្បីកាត់បន្ថយការផលិតពីក្រៅស្រុក ក៏ដូចជាបញ្ឈប់ការពឹងផ្អែកលើរោងចក្រផ្ទះលេខ២ផង។

ដ្បិតមិនទាន់មានការបញ្ជាក់លម្អិតបន្ថែមពីគម្រោងរោងចក្រ តែតាមរយៈសារបង្ហើបនេះដែរ ធ្វើឱ្យមហាជនដែលជាអតិថិជន ក៏ដូចជាអ្នកគាំទ្រសកម្មភាពមនុស្សធម៌អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហាញការកោតសរសើរ និងសន្យាចូលរួមគាំទ្រសកម្មភាពរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិជាបន្តទៀត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម