ជីវិតកម្សាន្ដ
សង្សារ ថុល សុភិទិ បញ្ជាក់មូលហេតុចង់បញ្ចប់ជីវិតដោយការលេបថ្នាំ
មុននេះ អ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថា អ្នកនាង ឡុង ម៉ានីន ដែលជាសង្សារបណ្ដូលចិត្តតារាចម្រៀង ថុល សុភិទិ សម្រេចលេបថ្នាំប៉ងបញ្ចប់ជីវិតខ្លួនឯងដោយសារវិបត្តិផ្លូវចិត្តមួយចំនួន។

បន្ទាប់ពីអ្នកនាង ឡុង ម៉ានីន បានលេបថ្នាំចង់សម្លាប់ខ្លួន ភ្លាមៗនោះ តារាចម្រៀងប្រុសទើបល្បីឈ្មោះ គឺ លោក ថុល សុភិទិ ក៏បានលើកដៃបន់ស្រន់ព្រះសុំឲ្យជួយថែរក្សាគូស្នេហ៍សំណព្វចិត្តរបស់លោកផងដែរ អំឡុងពេលនាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែក្រោយទទួលបានការព្យាបាល ពេលនេះ អ្នកនាង ឡុង ម៉ានីន បានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។

អ្នកមេម៉ាយរូបស្រស់កូន ១ ឡុង ម៉ានីន បានបញ្ជាក់ប្រាប់ពីមូលហេតុដែលនាំឲ្យនាងលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនឯងថា មូលហេតុដែលខ្ញុំលេបថ្នាំ ព្រោះហត់ពេក ហើយគិតខុសមួយគ្រាហ្នឹង អត់បានសម្ដែងទេ ដូចមតិមួយចំនួនលើកឡើងទេ បើមិនជឿហ៊ានស្បថ។

សង្សារតារាប្រុសលោក ថុល សុភិទិ បានថ្លែងប្រាប់ទៀតថា “ខ្ញុំហត់ ព្រោះហត់នឹងរឿងគ្រួសារដែលពួកគាត់មិនយល់ចិត្តខ្ញុំ ដល់គាត់ឃើញយើងរឹងមាំពេក បែរជាមិនទទួលបានលើកទឹកចិត្ត ហើយថែមទាំងបង្កើតតែបញ្ហាឲ្យយើងទៀត”។

អ្នកនាង ឡុង ម៉ានីន បន្តថា នាងពិតជាហត់ចិត្តខ្លាំងជាមួយបញ្ហាចាក់ស្រេះនៅក្នុងគ្រួសារ ទើបបានជាចង់បញ្ចប់ជីវិតដោយការលេបថ្នាំជាច្រើនគ្រាប់។

នាងបន្ថែមថា ខ្លួនបានធ្វើអស់ហើយដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារឲ្យមានភាពធូរធារដូចគេដូចឯង ទាំងការសង់ផ្ទះនៅខេត្ត និងនៅភ្នំពេញ ដោយក្នុងនោះទាំងរថយន្តទៀតផង ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺខ្វះការផ្ដល់ភាពកក់ក្ដៅ និងលើកទឹកចិត្តចំពោះរូបនាងតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា





-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


