ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ ផ្អើលអ្នកជិតខាងទាំងយប់
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រយ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ នាំគ្នាយកបំពុងពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា និងប្រើប្រាស់រថយន្តពន្លត់ចំនួន15គ្រឿងទើបរលត់ ហើយមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងនៅវេលាម៉ោង ១២យប់ រំលងអធ្រាត្រ នាថៃ្ងអង្គារ៍ 10រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស2564 ត្រូវនឹងថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020 នៅផ្ទះលក់ចាប់ហួយ និងបាយកាហ្វេ ស្ថិតនៅផ្ទះលេខ25 និងលេខ27 តាមបណ្តយផ្លូវលេខ430 កែងនឹងផ្លូវលេខ492 ក្រុមទី11 ភូមិ2 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នគរបាលឲ្យដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះ នួន ផល្លីភេទប្រុស អាយុ 60ឆ្នាំ និងមុខរបរ : នៅផ្ទះ ។
ម្ចាស់ផ្ទះទី២ ឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ 79ឆ្នាំ និង មុខរបរ លក់បាយ។ ម្ចាស់ផ្ទះទី៣ ឈ្មោះ : ខាត់ ហេង ភេទប្រុស អាយុ 66ឆ្នាំ និង មុខរបរ លក់បាយ និងកាហ្វេ។ និងម្ចាស់ផ្ទះទី៤ ឈ្មោះ អុី ទិត ភេទប្រុស អាយុ 63ឆ្នាំ មុខរបរ គូបង្រៀនចូលនិវត្តន៍ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានឆ្លងចរន្តអគ្គសនីឆាបឆេះយ៉ាងសន្ធោសន្ធៅនឹងបែកផ្កាភ្លើងបង្កអោយការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យយកទៅបាញ់ពន្លត់ និងសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ភ្លាមៗផងដែរ តែបង្កអោយផ្ទះបងប្អូនន្រជាពលរដ្ឋខូចខាត់អស់ចំនួន០២ខ្នងផ្ទះ ដែលសំណងធ្វើអំពី ផ្ទះថ្មក្រោមឈើលើ ទំហំ 7,8ម៉ែត្រ x 12ម៉ែត្រ។
ក្នុងករណីអគ្គីភ័យនេះរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន២៥គ្រឿង ប្រើប្រាស់អស់ចំនួន15គ្រឿងនឹងបំពុងពន្លត់មួយចំនួនផងដែល តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡយ៕
-
សន្តិសុខសង្គម២៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


