សន្តិសុខសង្គម
ឥទ្ធិពលគ្រឿងញៀន! បុរសវ័យ២៥ឆ្នាំម្នាក់អារ ក សម្លាប់ប្រពន្ធ និងកូនអាយុ៩ខែ ចំណែកក្មួយស្រីអាយុ៣ឆ្នាំរបួសធ្ងន់
ជនដៃដល់ជាប្ដីដោយសារស្រវឹងស្រា និងមានប្រវត្តិប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានធ្វើសកម្មភាពអារ ក សម្លាប់ប្រពន្ធ និងកូនតូចអាយុទើបតែ៩ខែបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកក្មួយស្រីរបស់ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅសង្ក្រោះនៅមន្ទីរពេទ្យ។ ជនដៃដល់ជាប្ដី បន្ទាប់ពីកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។
ករណីឃាត់កម្មដ៏រន្ធត់សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍មានជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស្រង់ អ៊ីហ្វុង អាយុ២៥ឆ្នាំ រស់នៅភូមិទ្រាំងក្រោម ឃុំតាអែក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំណែកកូនស្រីឈ្មោះ លាភ លីនដាអាយុ៩ខែ។ ចំណែកជនដៃដល់មានឈ្មោះ សឿន ហេងលាភ ភេទប្រុស អាយុ២៥ឆ្នាំ។

តាមរបាយការណ៍បញ្ជាក់ថា មុនកើតហេតុ ជនដៃដល់ និងប្រពន្ធ រួមទាំងកូនតូច បានចេញពីផ្ទះមកយកក្មួយស្រីឈ្មោះ ឃី សេរីកាន់យ៉ា អាយុ០៣ឆ្នាំ នៅភូមិត្រាំងលើ ឃុំតាអែក ជិះម៉ូតូទាំងដឹប្រពន្ធសំដៅមកភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លុះរហូតដល់ម៉ោងប្រហែល០៣ជាងរសៀល ជនដៃដល់ជាប្ដីរៀងស្រវឹងស្រាហើយមានប្រវត្តិធ្លាប់ប្រើប្រាស់គ្រឿងញៀនបែកថ្នាំ បានរករឿងឈ្លោះជាមួយប្រពន្ធហើយក៏បានយកកូនកាំបិតចង់ស្រួចប្រភេទកាំបិតចិត្តបន្លែ អារ ក ប្រពន្ធបណ្ដាលឱ្យស្លាប់ និងកូនស្រីបណ្ដាអោយស្លាប់នៅមុខផ្ទះ។ ហើយអារ ក ក្មួយស្រីម្នាក់ទៀតឈ្មោះ ឃី សេរីកាន់យ៉ា អាយុ០៣ឆ្នាំ ឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
បន្ទាប់ពិកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ និងកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុឃាត់ជនសង្ស័យបាននៅកន្លែងកើតហេតុបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនិតិវិធី៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


