សេចក្ដីជូនដំណឹង
ស្ថាប័ន IDP Education បើកពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ ២០២៦ បើកផ្លូវឱ្យសិស្សកម្ពុជារាប់ពាន់នាក់ឆ្ពោះទៅកាន់ការសិក្សាកម្រិតពិភពលោក
ភ្នំពេញ៖ ស្ថាប័ន IDP Education បានបើកពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ ២០២៦មានការចូលរួមពីជាង ៨០ ស្ថាប័ន មកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ដែលបានផ្តល់ឱកាសនិងបើកផ្លូវឱ្យសិស្សកម្ពុជារាប់ពាន់នាក់ឆ្ពោះទៅកាន់ការសិក្សាកម្រិតពិភពលោក។

ពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍អប់រំអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី ១៤-១៥ ខែមីនា កន្លងទៅនេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាដ៏សំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងសិស្សានុសិស្ស និងមាតាបិតាកម្ពុជា ជាមួយតំណាងសាកលវិទ្យាល័យល្បីៗមកពីជុំវិញពិភពលោក។

ក្នុងពិធីបើកជាផ្លូវការនៅសាលពិព័រណ៍កោះពេជ្រ លោក សេង ម៉ៅ នាយកប្រចាំប្រទេសនៃ IDP Education កម្ពុជា និងសាលា ACE បានលើកឡើងពីថា៖ «ការចូលរួមយ៉ាងកុះករនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការអប់រំលំដាប់អន្តរជាតិ។ បេសកកម្មរបស់យើងគឺផ្តល់នូវការណែនាំដែលគួរឱ្យទុកចិត្តបំផុតដើម្បីជួយឱ្យសិស្សានុសិស្សជ្រើសរើសផ្លូវសិក្សាដែលត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ»។

ស្របពេលជាមួយគ្នានេះ អ្នកស្រី Tennealle O’Shannessy នាយិកាប្រតិបត្តិ (CEO) នៃ IDP Education ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ការអប់រំអន្តរជាតិថា៖ «ការអប់រំអន្តរជាតិមិនត្រឹមតែផ្តល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជនកសាងជំនាញ និងទស្សនវិស័យថ្មីៗ ដើម្បីឱ្យពួកគេអាចប្រកួតប្រជែង និងទទួលបានជោគជ័យក្នុងទីផ្សារការងារសកលនាពេលបច្ចុប្បន្ន»។


ព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រពីមជ្ឈដ្ឋានការទូត ដោយមានវត្តមានចូលរួមបើកដោយផ្ទាល់ពី ឯកឧត្តម Dominic Williams (ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស) ឯកឧត្តម Christian DesRoches (ឯកអគ្គរដ្ឋទូតកាណាដា) និង លោកស្រី Bridget Collier (ភារធារីស្ថានទូតអូស្ត្រាលី) ដែលសុទ្ធតែបានលើកទឹកចិត្តឱ្យសិស្សានុសិស្សកម្ពុជាទាញយកអត្ថប្រយោជន៍ពីការសិក្សានៅបរទេស ដើម្បីនាំយកចំណេះដឹងមកអភិវឌ្ឍមាតុភូមិវិញ។


ពិព័រណ៍ក្នុងឆ្នាំ ២០២៦ នេះ រួមមាន៖
- ការប្រឹក្សាយោបល់ផ្ទាល់ខ្លួន៖ សិស្សានុសិស្សទទួលបានការណែនាំឥតគិតថ្លៃលើការជ្រើសរើសមុខជំនាញ ការដាក់ពាក្យចូលរៀន និងការស៉ំទិដ្ឋាការសិក្សា។
- ឱកាសអាហារូបករណ៍៖ ការផ្សព្វផ្សាយពីអាហារូបករណ៍ល្បីៗដូចជា Australia Awards, Chevening, Manaaki New Zealand និងអាហារូបករណ៍ពីប្រទេសជប៉ុន និងកូរ៉េ។
- ការត្រៀមខ្លួនផ្នែកភាសា៖ ក្រុមការងារ ACE និង IELTS បានផ្តល់ព័ត៌មានលម្អិតអំពីការត្រៀមខ្លួនធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស។
- វេទិកាអតីតនិស្សិត៖ ការចែករំលែកបទពិសោធន៍ពីអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅបរទេស អំពីជីវិតរស់នៅ និងឱកាសការងារក្នុងទីផ្សារអន្តរជាតិ។
ពិព័រណ៍នេះនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្តល់នូវព័ត៌មានពិតប្រាកដ និងឱកាសដែលមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជាក្នុងការកសាងអនាគតដ៏ភ្លឺស្វាង។
សិស្ស និស្សិត និងអាណាព្យាបាលអាចជួបប្រឹក្សាផ្ទាល់ដោយឥតគិតថ្លៃ ជាមួយអ្នកជំនាញប្រឹក្សាទៅសិក្សានៅបរទេស នៅការិ យាល័យ IDP Education (Cambodia) ដែលមានទីតាំងនៅសាលា ACE ទាំង ៦ សាខា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕






-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


