សេចក្ដីជូនដំណឹង
គម្រោងលំនៅឋានវង្ស ប្រារព្ធពិធីបើកសម្ពោធការលក់ជាផ្លូវការនៅផ្សាទំនើបអ៊ីអន មានជ័យ
ស្របពេលដែលសេដ្ឋកិច្ចក្រោកផុតពីភាពរាំងស្ទះខ្លាំងដោយសារបញ្ហាសកលលោក ព្រះរាជាណាចក្រកម្ពុជា ក៏ជាចំណែកមួយដែលកំពុងស្ថិត ក្នុងត្រីវិស័យល្អខ្លាំងក្នុងតំបន់អាស៊ី ដែលល្បឿននៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យមានសន្ទុះ ផ្គួបនឹងតម្រូវការសម្រាប់ការរស់ក្នុងរាជធានីភ្នំពេញ នៅមានកំណើនកើនឡើងជាលំដាប់។

ព្រឹត្តិការណ៍ដ៍រំភើបរីករាយ កាលពីថ្ងៃទី ១០ ១១ និង១២ ខែកុម្ភះ ឆ្នាំ ២០២៣ ដែលប្រព្រឹត្តឡើងនៅ ផ្សារទំនើប អុីអន មានជ័យ ដែលនៅជិតនឹងគម្រោងត្រឹមតែ១៥នាទីប៉ុណ្ណោះ ក្រោមការៀបចំយ៉ាងប្រណិតនិងយកចិត្តទុកដាក់ដោយគម្រោង លំនៅឋានវង្ស ដើម្បីបើកកម្មវិធីលក់ជាផ្លូវការណ៍ ។

ក្រោមការដាក់តាំងបង្ហាញម៉ូតផ្ទះដ៏ទាក់ទាញ ការចាប់រង្វាន់និងកាដូ រួមទាំងកញ្ចប់បញ្ចុះតម្លៃពិសេស សម្រាប់ជូនដល់អតិថិជនដែលបានអញ្ជើញជាវនូវគ្រប់ប្រភេទផ្ទះ ដូចជាអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះប្រភេទអាជីកម្ម អេ និង ប៊ី និងពិសេសគឺវិឡាភ្លោះ ពីគម្រោងលំនៅឋានវង្ស ក្នុងថ្ងៃដ៏ពិសេសអស្ចារ្យត្រឹមរយៈពេល៣ថ្ងៃនេះ ដោយអតិថិជនគ្រប់រូបអាចមានជម្រើស ក្នុងការបង់ប្រាក់ស្រប ជាមួយលក្ខខណ្ឌងាយល្អៗ ដែលតម្រូវនិងសម្រួលជូនដល់អតិថិជន មិនថាសម្រាប់បង់ប្រចាំខែ ពិសេសសម្រាប់ការបង់ផ្តាច់ គឺអតិថិជនអាចទទួលបាននូវរថយន្តថ្មីស្រឡាងឆ្នាំ ២០២៣ Full option មួយគ្រឿង ទូរសព្ទ iPhone 14 Pro Max ដោយមិនចាំចាប់ឆ្នោតផ្សងសំណាង ហើយបន្ថែមរង្វាន់គ្រឿងបរិក្ខាអេឡិចត្រូនិច១មុខថែមផង។

ជាមួយនឹងការចាប់លុយហោះក្នុងទូ អតិថិជនក៏អាចប្រើប្រាស់លុយដែលចាប់បាននោះសម្រាប់ទូទាត់ នៅពេលដែលអតិថិជនជាវផ្ទះពីគម្រោង លំនៅឋានវង្សក៏បាន រួមនឹងរង្វាន់ជាច្រើនទៀត និងមានការបើកអោយភ្ញៀវគ្រប់រូប ដែលអញ្ជើញឆ្លងកាត់អាចលេងហ្គេម ដើម្បីឈ្នះរង្វាន់បានដោយសេរី។
វត្តមានពិសេសគឺកញ្ញា នីគី នីគី ដែលជាទូតសុឆន្ទៈរបស់គម្រោង លំនៅឋានវង្ស បានមកអង្រួនឆាកនៃកម្មវិធី អោយបានតែសប្បាយរីករាយថែមទៀត ដោយមានអ្នកគាំទ្រ និងប្រិយមិត្តជាច្រើនបានមកទ ស្សនានិងចូលរួម ដើម្បីថតរូបកំសាន្តទុកជាអនុស្សាវរីយ។

អ្វីដែលគួរអោយកត់សំគាល់ គឺកញ្ញាបានចែករំលែកនូវសុឆន្ទៈក្នុងការរួមគ្នា ដើម្បីបំពេញជូនលំនៅឋានវង្ស នូវបេសកកម្មឈានទៅរកភាពជោគជយរួមគ្នា ក្នុងន័យតែមួយនោះគឺ “សាងភាពសុខដុមរួមគ្នាតែមួយ” ឬ “Building One’s Harmony” ។

គម្រោង លំនៅឋានវង្ស ដែលមានអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះអាជីវកម្ម និងវីឡា កំពុងលេចត្រដែត ជារូបរាងឡើងនៅលើផ្លូវ 20A ក្បែរផ្លូវក្រវ៉ាត់ក្រុងទី3 ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ជាគោលដៃនៃតំបន់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សឹងគ្រប់វិស្ស័យ មិនថាមជ្ឈមណ្ឌលពាណិជ្ជកម្មតូចធំ សាលារៀន មន្ទីពេទ្យ និងផ្សាទំនើបនានា ដែលទាំងនោះគឺជា សក្តានុពលរបស់ លំនៅឋានវង្ស ក្នុងការផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋាន ដែលមានបរិបទថ្មី ស៊ីវីល័យ និងប្រកបដោយគុណភាពភាពពិតប្រាកដ៕






-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


