សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញដល់សមាជិកសភាទាំងពីថ្នាក់តាមដានពីស្ថានការណ៍វិវត្តន៍របស់ពិភពលោកដើម្បីជាទុនសម្រាប់ការអនុវត្តនយោបាយការទូតសភា ដោយថាក្នុងស្ថានភាពអន្តរជាតិស្មុគស្មាញការពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាពផ្ទៃ គឺជាការសំខាន់។
គម្រោងបំពេញទស្សនៈកិច្ចរបស់សម្ដេចសភាធិបតីនេះត្រូវបានដឹងក្នុងពេលដែលសម្ដេចទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រី ធីប័រ បាឡូកឌី នៅវិមានរដ្ឋសភាកម្ពុជាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។
ក.អ.ក បានឱ្យដឹងថាក្នុងរយៈពេល៩ខែចាប់តាំងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP មកស្ថាប័នមួយនេះទទួលបានចំនួនសេវាសាធារណៈបានប្រមាណ ៥,៧ពាន់លានរៀល ដែលស្មើនឹងប្រមាណ ១លាន៤សែនដុល្លារអាមេរិក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចបានច្រានចោលសំណើរសុំលុយជិត១០លានដុល្លាររបស់ក្រសួងធនធានទឹកក្នុងការសាងសង់ច្រាំងទន្លេប្រវែងប្រមាណ១គីឡូម៉ែត្រនៅតំបន់ដែលមានដីបាក់ច្រាំងក្នុងខេត្តកំពង់ចាម បន្ទាប់ពីមិនមានការធានាពីរដ្ឋមន្ត្រីក្រសួងនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារាល់ការអភិវឌ្ឍន៍ទាំងអស់ត្រូវដាក់ប្រជាពលរដ្ឋជាគោល ហើយប្រសិនជាការអភិវឌ្ឍណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសហគមន៍នោះសូមកុំធ្វើឱ្យសោះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថាបន្ទាប់ពីបានធ្វើសមយុទ្ធរួមគ្នា៧លើក សមយុទ្ធនាគមាសបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដែលមិនអាចបំបែកបានរវាងប្រទេស និងកងទ័ពកម្ពុជា ចិន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យក្នុងការទម្លាក់មន្ត្រីពីថ្នាក់កណ្ដាលទៅថ្នាក់មូលដ្ឋានឱ្យបានច្រើនដើម្បីប្រសិទ្ធភាពការងារបម្រើពលរដ្ឋ និងពង្រឹងដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។