អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រ៉ូតេ(Mark Rutte) លើកឡើងថាសមាជិកសម្ព័ន្ធមិត្តទាំងអស់បានឯកភាពគ្នាស្វែងរកមធ្យោបាយដើម្បីបន្តគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ាកំពុងរីករាលដាល
បណ្តាមេដឹកនាំសហភាពអឺរ៉ុបសម្តែងការគាំទ្រ ចំពោះប្រទេសក្នុងឈូងសមុទ្រអារ៉ាប់ឱ្យការពារខ្លួន ខណៈអ៊ីរ៉ង់បន្តបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ទៅកាន់គោលដៅនានាទូទាំងតំបន់ឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបដិសេធ ចំពោះការបាញ់មីស៊ីលប្រភេទណាមួយឆ្ពោះទៅកាន់ទឹកដីតួកគី ដោយអះអាងថាអ៊ីរ៉ង់តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសទួរគីរហូតមក
បុរសជនជាតិអាមេរិកម្នាក់តវ៉ាប្រឆាំងសង្គ្រាមអ៊ីរ៉ង់ បានរងរបួសពីការប៉ះទង្គិចជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងប៉ូលិស បន្ទាប់ពីបុរសរូបនោះរំខានដល់ការស្តាប់សវនាការរបស់ព្រឹទ្ធសភា Capitol Hill ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។
ទីក្រុងមូស្គូចោទប្រកាន់អ៊ុយក្រែនថាវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងដឹកឧស្ម័នធម្មជាតិរាវ (LNG) លិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេចន្លោះប្រទេសលីប៊ី និងប្រទេសម៉ាល់តា(Malta)
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន( Kim Jong Un) បានត្រួតពិនិត្យនាវាពិឃាតថ្មីរបស់ខ្លួនក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា មុនពេលដាក់ឱ្យដំណើរការ និងចង់សាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាចម្បាំង ដោយសន្យាថានឹងពន្លឿនអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និយាយថា ខ្លួនបានគ្រប់គ្រងពេញលេញក្នុងច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំអះអាងថាបានត្រៀមខ្លួនរួចជាស្រេច