ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បដិសេធ ចំពោះការបាញ់មីស៊ីលបាលីស្ទិកចូលដែនអាកាសតួកគីសមាជិកណាតូ
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបដិសេធ ចំពោះការបាញ់មីស៊ីលប្រភេទណាមួយឆ្ពោះទៅកាន់ទឹកដីតួកគី ដោយអះអាងថា អ៊ីរ៉ង់តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសតួកគីរហូតមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦, សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រសួងការពារជាតិតួកគីអំពាវនាវកាលពីថ្ងៃពុធថា មីស៊ីលបាលីស្ទិកមួយគ្រាប់បាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ដែនអាកាសតួកគី ឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ តែត្រូវបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសណាតូ លើសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។
យោងតាមរ៉យទ័រ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សមភាគីអ៊ីរ៉ង់ថា ទីក្រុងអង់ការ៉ាតវ៉ាយ៉ាងដាច់ខាតជុំវិញមីស៊ីលផ្លោងដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ដែនអាកាសតួកគី។
អំឡុងពេលការហៅទូរស័ព្ទរវាងភាគីទាំងពីរ លោក Fidan ក៏បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា ជំហានណាមួយដែលអាចធ្វើឱ្យជម្លោះកាន់តែរីករាលដាលត្រូវតែជៀសវាង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


