Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ចោទ​អ៊ុយ​ក្រែន​​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​របស់​ខ្លួន​ ក្នុង​សមុទ្រ​មេ​ឌីទែរ៉ាណេ​

បានផុស

នៅ

រដ្ឋាភិបាល​​រុស្ស៊ី​​​ បាន​ចោទប្រកាន់​អ៊ុយក្រែន​ថា​ បាន​វាយ​ប្រហារនាវា​​ដឹក​ប្រេង​របស់រុស្ស៊ី​មួយគ្រឿង​​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ​លិច​នៅ​ក្នុង​សមុទ្រ​មេ​ឌីទែរ៉ាណេ​ ចន្លោះ​ប្រទេស​លីប៊ី និង​ប្រទេស​ម៉ាល់​តា(Malta)​។ នេះ​បើ​យោង​តាម​ Al Jazeera ចុះផ្សាយ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ្ល៉ាឌីមៀរ ពូទីន! រូបភាព​​៖ Reuters

អាជ្ញាធរ​កំពង់ផែលីប៊ី​ បាននិយាយថា៖«នាវា​ដឹក​ប្រេង​នេះ​ត្រូវ​បានវាយប្រហារ​ និង​ផ្ទុះ​ឆេះ​​ភ្លាមៗ បន្ទាប់​មក​មាន​អគ្គិភ័យ​ដ៏ធំមួយ ​នាំ​ឱ្យ​នាវា​​លិច​ទាំងស្រុងនៅ​យប់ថ្ងៃអង្គារ នា​ភាគខាង​ជើង​នៃ​កំពង់​ផែ Sirteនៃ​ប្រទេស​លីប៊ី»។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រាប់​សារព័ត៌មាន​រដ្ឋរុស្ស៊ី​នៅ​ថ្ងៃពុធ​ថា​៖ «នេះ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។ នេះ​មិនមែន​ជាលើក​ទីមួយ​ទេ​ដែល​យើង​បាន​ឃើញ​រឿងបែប​នេះកើត​ឡើង​»។ លោក​ពូទីន ទាមទារ​​​​ឲ្យ​ទី​ក្រុង​កៀវ​ទទួលខុសត្រូវ។

យ៉ាង​ណា​មិនទាន់​​មាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពីអ៊ុយក្រែននោះ​ទេ​។

ក្រសួង​ដឹកជញ្ជូនរុស្ស៊ី បាន​​ឲ្យ​ដឹង​ថា​​ កប៉ាល់ Arctic Metagaz ដែល​បាន​​ដឹកឧស្ម័នធម្មជាតិរាវ (LNG) ពី​កំពង់ផែ Murmansk នៃ​តំបន់អាកទិក ត្រូវ​បាន​វាយ​ប្រហារដោយ​យន្តហោះគ្មានមនុស្សបើក​(ដ្រូន)​ របស់​កង​ទ័ព​ជើង​ទឹកអ៊ុយក្រែន​បាញ់​ចេញ​ពីឆ្នេរសមុទ្រលីប៊ី​»។

ក្រសួងបន្ត​ថា សមាជិក​នាវិក​ទាំង ៣០នាក់ ជាជនជាតិ​រុស្ស៊ីមានសុវត្ថិភាព​ទាំង​អស់​ ព្រោះ​ការ​ជួយ​សង្គ្រោះ​ពីភ្នាក់​ងារ​​ប្រទេស​ម៉ាល់តា។

រុស្ស៊ី​បន្ថែម​ថា​៖ «យើង​ចាត់ទុកអ្វីដែលបានកើតឡើង​ថា​ជា​ទង្វើ​ភេរវ​កម្ម​អន្តរជាតិ និង​ចោរសមុទ្រ ដែល​ជាការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​បទដ្ឋាន​ជាមូលដ្ឋាន​នៃច្បាប់សមុទ្រអន្តរជាតិ»។

យោង​តាមការណែនាំពីទីភ្នាក់ងារជួយ​សង្គ្រោះសមុទ្រលីប៊ី កប៉ាល់ ​Arctic Metagaz បាន​លិចនៅក្នុងដែនទឹករវាង​ប្រទេសលីប៊ី និងប្រទេសម៉ាល់​តា​ បន្ទាប់​ពីឆេះនៅ​យប់​ថ្ងៃអង្គារ។

អាជ្ញាធរកំពង់​ផែលីប៊ីនិយាយថា កប៉ាល់​នេះ​កំពុង​ដឹក​ឧស្ម័នធម្មជាតិ​រាវ ​(LNG) ប្រមាណ ៦២ ០០០តោន នៅ​តាម​ផ្លូវ​ទឹក​ទៅ​កាន់​ទីក្រុង​ Port Said ប្រទេស​អេហ្ស៊ីប។

ក្រសួង​វិស័យ​​ប្រេង​ប្រទេស​អេហ្ស៊ីបបាន​បដិសេធ​ទំនាក់ទំនង​ជា​មួយ​ នាវា​ដឹកប្រេងដែល​រុស្ស៊ី​លើក​ឡើង​​។

ក្រសួងថា៖ « នាវាដឹកប្រេងនេះ​​មិន​បានចុះបញ្ជី​ក្រោមកិច្ច​សន្យា​ណា​មួយ​ដើម្បីផ្គត់ផ្គង់ ឬទទួល​ទំនិញឧស្ម័នធម្មជាតិរាវ (LNG) ទៅ​កាន់​ប្រទេស​អេហ្ស៊ីបទេ»៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម