អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី នៅព្រឹកថ្ងៃទី២៩កក្កដានេះ អះអាងថាគ្រោះរញ្ជួយដីនៅក្នុងប្រទេសវៀតណាម ដែលជាប់ខេត្តរតនគីរីប្រទេសកម្ពុជា គ្រាន់តែរង្គើរផ្ទះប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ហើយមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។ យ៉ាងណាក៏ដោយ លោកបានបន្តថា«ករណីគ្រោះរញ្ជួយដីនេះយើងនៅមិនទាន់បានទទួលរបាយការណ៍ពីខាងអាជ្ញាធរខេត្តនៅឡើយទេ»។ តាមរបាយការណ៍ពីទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាម៉េរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥,១ រ៉ិចទ័របានអង្រួនទីក្រុង kon Tum ប្រទេសវៀតណាមបានកើតឡើង នៅវេលាម៉ោង១១៖៣៦នាទីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤បានធ្វើឲ្យមានអារម្មណ៍រំញ័រតិចតួចនៅក្នុងខេត្តរតនគិរី និងប្រទេសឡាវ។ ព្រោះគ្រោះរញ្ជួយដីនេះនៅជម្រៅ ៤,៥គីឡូម៉ែត្រនៅក្រោមដី ខណៈភាពញ័រមានរង្វង់រាប់រយគីឡូម៉ែត្រ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រ...
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត។ ក្នុងពិធីនោះ លោក លី ធុជ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះក្រុមការងារគណបក្សទាំងអស់ ដែលស្ម័គ្រចិត្តចូលរួមបម្រើការងារគណបក្ស និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាវិត។ លោក ចាត់ទុក ការចូលរួមរបស់បងប្អូនក្រុមការងារទាំងអស់ ពិតជាមានតម្លៃណាស់សម្រាប់ប្រទេសជាតិរបស់យើង។...
ដើម្បីឆើ្លយតប ទៅនឹងសំណូមពរ របស់ពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិការសាធារណៈនាពេលកន្លងមក នៅពេលថ្មីៗនេះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកក្រុមការងារ និងមន្ទីរជំនាញ អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋ និងបើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ ប្រវែង ២១ម៉ែត្រ ទទឹង ៤.២ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ភ្ជាប់ទៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកស្រី បាន ស្រីមុំ...
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានផ្តល់ភ្លើងខៀវឱ្យចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនរវាងឡាវ-ចិន ដំណាក់កាលទី៤ ពីហ្លួងប្រាបាងទៅកាន់បរតែន ដែលមានចម្ងាយ៦៣គីឡូម៉ែត្រ បន្ទាប់ពីជំនួបរវាងឯកអគ្គរដ្ឋទូតចិនជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវដើម្បីពន្លឿនការសាងសង់នេះ។ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កាសែត The Laotian Times បានរាយការណ៍ថា រដ្ឋាភិបាលឡាវបានអនុម័តសាងសង់ផ្លូវល្បឿនលឿន (ឡាវ-ចិន) ដំណាក់កាលទី៤ ពីខេត្តឧដុមសៃទៅដល់ច្រកព្រំដែនបរតែន ខេត្តហ្លួងណាំថា មានចម្ងាយ ៦៣គីឡូម៉ែត្រ បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឡាវនាពេលថ្មីៗកន្លងទៅនេះ។ ជំនួបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវបានពិភាក្សាលើបញ្ហាជាច្រើនទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡាវ បន្ទាប់មកក៏បានឯកភាពគ្នាថា...
ឯកឧត្ដម ហ៊ុន ម៉ានី៖ កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់
តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការកត់សម្គាល់ជាមួយនឹងការ សោកស្តាយជាខ្លាំង ចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vit Muntarbhom អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យ អះអាងដោយសារតែការលើកឡើង Vitt Muntarbhom នេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ ហេតុនេះអ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយទៅលើចំណុចមួយចំនួនដូចជា ៖...
លោក នេត្រ ភក្ត្រា បានស្នើក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ដាក់បញ្ចូលនូវសារប្រយុទ្ធប្រឆាំងគ្រឿងញៀនវិនាទីដំបូងនៃចម្រៀង ឬវីដេអូ ដើម្បីឱ្យអ្នកទស្សនាជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន