នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឡើងថ្លែងមហាសន្និបាត ក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិករួចរាល់ហើយ
លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជានៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១ ១៣៦ និងមន្ទីរពេទ្យចំនួន ១២២។
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ គឺគម្រប់មួយខែគត់ ដែលសម្ដេច ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងរយៈពេលមួយខែនេះ លោកបណ្ឌិត សូ ណារ៉ូ ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកសរសើរពីការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយនៅក្នុងនោះ លោក សូ ណារ៉ូ បានកត់ សម្គាល់ឃើញថា ក្នុងរយៈពេលមួយខែនេះ សម្ដេចធិបតី ហ៊ុន...
រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣នេះ ខេត្តកំពង់ចាម មានមនុស្សដែលបាត់បង់អាយុជីវិតដោយសារជម្ងឺគ្រុនឈាម ចំនួនបីនាក់មកហេីយ ...
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរ..
រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានស្នើដល់កាណាដា ឱ្យមានការរួមចំណែក ជួយដល់កម្ពុជា សម្រេចបាននូវដោះមីនឱ្យអស់ពីផ្ទៃដីប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥..
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២២ខែកញ្ញានេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងបែបនេះ ដោយផ្អែកលើទឡ្ហីករណ៍ច្បាស់ៗចំនួន ២យ៉ាងគឺ...