ឪពុករបស់កីឡាករ រិទ្ធី គីងកុង និង រិទ្ធី លីហួរ បានសន្សំលុយដែលកូនប្រកួតបានរយៈពេលជាង ១ឆ្នាំចុងក្រោយនេះទិញបានដី ១ឡូដ៏តម្លៃ ៥,០០០ដុល្លារនឹងសាងសងផ្ទះនៅជំហានក្រោយទៀត។
កីឡាករបាល់ដេញរបស់ស្នងការរាជធានីភ្នំពេញ ផល ផានិត ថារូបគេនៅមិនទាន់មានសមត្ថភាពខ្លាំង ឬល្អគ្រាប់គ្រាន់នោះទេ ពោលត្រូវពង្រឹងការលោត ការធ្វើរនាំង និងបន្ថែមភាពរហ័សរហួនថែមទៀត
កីឡាករ អេលីត ពិសិដ្ឋ ថាការមករស់នៅក្លឹបថ្មីស្របស្រឿយគុនខ្មែរជាមួយលោក ស៊ន អេលីត នេះគឺមិនមានចោទជាការលំបាកអ្វីនោះទេសម្រាប់រូបគេទាំងវិន័យក្នុងក្លឹប និងការស្នាក់នៅហូបចុក ឬការហ្វឹកហាត់ផ្សេងៗ
សិស្សគុនក្លឹបប្រដាល់ Cambodian Top Team ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ទីបំផុតឈ្នះពានរង្វាន់ម៉ារ៉ាតុងចូលក្លឹបហើយក្រោយរូបគេតស៊ូហ្វឹកហាត់រយៈពេល ២ឆ្នាំ
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានចាប់ផ្ដើមដំណើរការប្រកួតទៅតាមកម្មវិធី និងពេលវេលាតាមផ្នែកកីឡារៀងៗខ្លួនហើយ ខណៈពិធីបើកការប្រកួតជាផ្លូវការធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែឧសភា
លោក វ៉ាត់ ចំរើន តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសគាំទ្រទាំងស្រុងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជនពានរង្វាន់ Daiichi Junior Cup 2026 និងរួមចំណែកជំរុញឲ្យកម្មវិធីនេះដំណើរដោយរលូន
លោក អ៊ូ តារា ថាកន្លងមកសហព័ន្ធកីឡាល្បុក្កតោបានផ្សារភ្ជាប់ជាមួយខាងកងយោធពលខេមរភូមិន្ទ និងមានសកម្មភាពផ្សេងៗជាច្រើនរហូតមក ស្របពេលអំឡុងផ្ទុះសង្គ្រាមឈ្លានពានរបស់សៀមទាំង២លើកនេះ