អនុប្រធានសហព័ន្ធកីឡាហាប់គីដូ ថាបញ្ហាថវិកានៅតែជាឧបសគ្គធំសម្រាប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាហាប់គីដូ ចុងខែមករា ឆ្នាំ២០២៦ នេះ។
កីឡាករគុនខ្មែរ លន បញ្ញា ប្រកាសដកថវិកាចំនួន ២០០ដុល្លារពីការប្រកួតដណ្ដើមខ្សែក្រវាត់ WKN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ និងបង្កើតមូលនិធិមួយប្រមូលថវិកាយកទៅទិញសម្ភារប្រើប្រាស់ផ្សេងៗសងគុណដល់វីរកងទ័ពកម្ពុជា។
កីឡាករ លី សុខា បានប្ដូរមកក្លឹបលោក ពេជ្រ សុផាន់ ហើយកាលពីពេលថ្មីៗនេះ ព្រោះចង់ល្បីឈ្មោះ និងមានសមត្ថភាពខ្លាំងដូចកីឡាករដទៃផងដែរក្នុងវិស័យប្រដាល់គុនខ្មែរនេះ ស្របពេលក្លឹបចាស់មានដំណឹងថាជិតបិទផងដែរ។
កីឡាករ គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន នឹងទទួលបានប្រាក់ខែពីសង្វៀន GMA បន្ទាប់ពីឈ្នះខ្សែក្រវាត់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម។
សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសម្រេចថានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
សហព័ន្ធប្រដាល់គុនខ្មែរដែលដឹកនាំដោយប្រធានសហព័ន្ធ លោក ខូវ ឆាយ បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន Khmer Beverages នូវអង្ករចំនួន ១០តោន រួមទាំងភេសជ្ជៈមួយចំនួនធំទៀតដើម្បីយកទៅជួយ
កុមារា ឡាំគីមណា ស៊ីសុរក្សា វ័យត្រឹម៩ឆ្នាំប៉ុណ្ណោះ តែដាក់ក្ដីស្រមៃនៅថ្ងៃអនាគតចង់ជាប់ជាកីឡាករជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) និងចង់ចេញទៅប្រកួតនៅឯក្រៅប្រទេសដូចរៀមច្បងផ្សេងៗដែរ។