កីឡា
លន បញ្ញា នឹងដកថវិកា ២០០ដុល្លារពីតម្លៃខ្លួនប្រកួត និងបង្កើតមូលនិធិដើម្បីសងគុណវីរកងទ័ពកម្ពុជា
កីឡាករគុនខ្មែរ លន បញ្ញា ប្រកាសដកថវិកាចំនួន ២០០ដុល្លារពីការប្រកួតដណ្ដើមខ្សែក្រវាត់ WKN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ និងបង្កើតមូលនិធិមួយប្រមូលថវិកាយកទៅទិញសម្ភារប្រើប្រាស់ផ្សេងៗជាការតបស្នងសងគុណដល់វីរកងទ័ពកម្ពុជា។

កម្មវិធីប្រកួតរបស់ បញ្ញា
អ្នកប្រដាល់មកពីខេត្តព្រៃវែង លន បញ្ញា បានលើកឡើងថា ដោយមានការស្នើសុំពីវីរកងទ័ពនៅជួរមុខជាច្រើនសុំជំនួយជាសម្ភារប្រើប្រាស់ដូចជា Power Bank វិទ្យុទាក់ទង អង្រឹង បារី ទឹក និងសម្ភារសំខាន់ៗមួយចំនួន ដូច្នេះខ្លួននឹងដកថវិកាចំនួន ២០០ដុល្លារពីការប្រកួតដណ្ដើមខ្សែក្រវាត់ WKN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ដើម្បីទិញសម្ភារជាការតបស្នងសងគុណ។

កីឡាករ លន បញ្ញា
ម្ចាស់មេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះបន្តទៀតថា ក្រៅតែពីថវិកាផ្ទាល់ខ្លួនហើយនោះនឹងបង្កើតជាមូលនិធិមួយដើម្បីរៃអង្គាស់ថវិកាពីសប្បុរសជនគ្រប់ទិសដែលមានបំណងចង់ចូលរួមក្នុងសកម្មភាពឧបត្ថម្ភជាមួយខ្លួនលើកនេះ។ បញ្ញា បន្តថានេះជាការតបស្នងសងគុណដល់វីរកងទ័ពដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដីអំឡុងការឈ្លានពានពីសត្រូវសៀមកន្លងទៅនេះ។

លន បញ្ញា ពេលទៅឧបត្ថម្ភវីរកទ័ពនៅលើកទី១
បញ្ជាក់ដែរថា កីឡាករ លន បញ្ញា និងលោក ធន់ សុភា រួមទាំងសិស្សគុនក្នុងក្លឹបរបស់ខ្លួនបានដឹកនាំសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយដងរួចហើយទៅជួយដល់វីរកងទ័ពនាពេលកន្លងទៅថ្មីៗនេះ។ រូបគេមានគម្រោងនឹងទៅជួយឧបត្ថម្ភដល់វីរកទ័ពជាលើកទីពីរបន្ទាប់ពីប្រកួតដណ្ដើមខ្សែក្រវាត់ WKN ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅឯស្រុកកោះធំ ខេត្តកណ្ដាល រួចហើយ។ ប្រសិនបើសាធារណៈជនចង់ចូលរួមបរិច្ចាគថវិកា ឬសម្ភារផ្សេងអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផក លន បញ្ញា-Lorn Panha Kun Khmer នេះបាន៕

លន បញ្ញា ពេលទៅឧបត្ថម្ភវីរកទ័ពនៅលើកទី១
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


