កីឡា
កីឡាករ លី សុខា សុំចូលមកក្លឹបលោក ពេជ្រ សុផាន់ ព្រោះចង់ល្បី ចង់ខ្លាំងដូចគេ
កីឡាករ លី សុខា បានប្ដូរមកក្លឹបលោក ពេជ្រ សុផាន់ ហើយកាលពីពេលថ្មីៗនេះ ព្រោះចង់ល្បីឈ្មោះ និងមានសមត្ថភាពខ្លាំងដូចកីឡាករដទៃផងដែរក្នុងវិស័យប្រដាល់គុនខ្មែរនេះ ស្របពេលក្លឹបចាស់របស់ខ្លួននៅឯសៀមរាបជិតបិទទៅហើយ។

រូបភាពលើផេក Pich Sambath Kun Khmer
អ្នកលេងគុនខ្មែរ លី សុខា បានលើកឡើងថា ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរដែលដឹកនាំ និងបង្ហាត់ដោយលោក ពេជ្រ សុផាន់ គឺវិន័យតឹងរឹងល្អ និងបុកហ្វឹកហាត់ខ្លាំងទៀតផង។ រូបគេមករួមរស់ជាមួយក្លឹបប្រដាល់មួយនេះគឺចង់មានសមត្ថភាពខ្លាំង និងល្បីឈ្មោះដូចកីឡាករដទៃទៀត។ មួយវិញទៀតក្លឹបចាស់របស់ខ្លួនក៏ជិតបិទផងដែរ។
កីឡាករដើមកំណើតពីខេត្តតាកែវរូបនេះ ចង់បានចំណូលខ្ពស់ និងមានជីវភាពគ្រួសារល្អប្រសើរផងដែរទើបសម្រេចផ្ទេរពីក្លឹបចាស់ដែលហាត់នៅឯខេត្តសៀម។ ជាមួយគ្នានោះដែរលោក ពេជ្រ សុផាន់ បានផ្ដល់ដំបូន្មានដល់កីឡាករចំណូលថ្មីនេះឲ្យខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព។ លោកនឹងបណ្ដុះកីឡាករថ្មីរូបនេះ និងសុំមហាជនជួយគាំទ្រសិស្សគុនខាងលើនេះផង។

រូបភាពលើផេក Pich Sambath Kun Khmer
បញ្ជាក់ដែរថា កីឡាករ លី សុខា និង លី ខាវ ជាអតីតសិស្សគុនក្លឹបប្រដាល់មីស្ទ័រលីនៅឯខេត្តសៀមរាប។ រូបគេទើបតែចូលមករួមរាស់ជាមួយលោក ពេជ្រ សុផាន់ បានប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។ ក្លឹបលោក ពេជ្រ សុផាន់ ជាក្លឹបប្រដាល់ល្បីឈ្មោះមួយនៅកម្ពុជា និងសំបូរសិស្សចេញប្រកួតតាមកម្មវិធីតូច-ធំផងដែរ៕

រូបភាពលើផេក Pich Sambath Kun Khmer
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


