កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ក្នុងនោះរួមទាំងផ្នែកកីឡាផងដែរបានចូលរួមកម្មវិធី ដើរដើម្បីសន្តិភាព និងជាការបង្ហាញទៅដល់ពិភពលោកថាកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ។
លោក គុណ ប៊ុនសាន ដែលជាគ្រូបង្វឹកបាល់ទះផ្នែកនារីក្លឹបបាល់ទះស្នងការ ថាពិតជាសប្បាយចិត្តដែលសិស្សទាំងពីរក្រុមរបស់លោកបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រទាំងពីរហើយបានប៉ះគ្នាឯងទៀត។
សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ២ថ្ងៃចាប់ពីថ្ងៃម្សិលមិញ និងបិទបញ្ចប់នៅល្ងាចថ្ងៃទី១៨ ខែធ្នូ នេះហើយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោក ម៉ាក់ សាមឿន ដែលជាអាជ្ញាកណ្ដាលប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា រយៈពេលប៉ុន្មានថ្ងៃនេះបានចុះចែកមីដល់ក្លឹបប្រដាល់ផ្សេងៗដើម្បីឲ្យកីឡាករក្នុងក្លឹបបានញុំ និងកាន់បន្ថយការចំណាយបានខ្លះៗដែរ។
គ្រូប្រដាល់គុនខ្មែរលោក ធី ណារិទ្ធ លើកឡើងខ្លីទេ ប៉ុន្តែមានន័យណាស់ «បើយើងបន្តប្រើប្រាស់ផលិតផលសៀម ដូចជួយលុយឲ្យជាតិសាសន៍មួយនេះទិញអាវុធមកឈ្លានពានមកលើខ្មែរ»។
បន្ទាប់ពីមានការបង្ហោះសារផ្សេងៗលើហ្វេសបុកអំពីការផ្អាកសកម្មភាពប្រកួត និងចង់ឲ្យបើកការប្រកួតប្រដាល់គុនខ្មែរឡើងវិញអំឡុងពេលនេះ លោក ខូវ ឆាយ បានឆ្លើយតបកាលពីម្សិលមិញដោយការសុំយោគយល់ពីគ្រប់ភាគីពាក់ព័ន្ធអំឡុងកាលៈទេសៈនេះ។
លោក ឃឹម សុជាតិ ដែលជាគ្រូបង្វឹកប្រដាល់ និងជាចៅក្រមបានផ្ញើសារដល់ប្រជាពលរដ្ឋពិសេសជនភៀសសឹកគួរសរសេរលេខទូរសព្ទដាក់ជាមួយកូនចៅឲ្យជាប់ដើម្បីងាយស្រួលរកគ្នាអំឡុងពេលចលាចលភៀសខ្លួននេះ។