លោក ខូវ ឆាយ សារភាពថាអំឡុងការប្រកួតរបស់កីឡាករ អេ អាំម៉ារីនភូថង ការពារខ្សែក្រវាត់ជាមួយ Mo Abdurahman សូម្បីតែលោកក៏មើលធុញចំពោះការប្រកួតនោះដែរ ដូច្នេះអ្នកប្រកួតក្រោយៗត្រូវមានស្មារតីមោះមុតជាងនេះ។
កីឡាការិនីឆ្នើមរបស់កម្ពុជាផ្នែកអត្តពលកម្ម កាន់ ស្រីរ័ត្ន នឹងលេងលើវិញ្ញាសា ៤២គីឡូម៉ែត្រនៅស៊ីហ្គេម ឆ្នាំ២០២៥ នេះ ខណៈរូបគេនឹងចេញដំណើរទៅចូលរួមការប្រកួតឯប្រទេសថៃនេះនៅថ្ងៃទី៩ ខែធ្នូ ឆាប់ៗខាងមុខនេះ។
ការប្រកួតរបស់គូ អេ អាំម៉ារីនភូថង និងគូរបស់ ពេជ្រ អាទិទេ ប៉ះ ធន់ ផានិត គឺកក្រើកដូចគ្នា ប៉ុន្តែមួយកក្រើកវាយល្អមើលជក់ចិត្ត និងមួយទៀតកក្រើកអ្នកគាំទ្ររិះគន់ថាវាយរត់ពេកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯខេត្តកោះកុង។
ព្រឹត្តិការណ៍រត់ប្រណាំងដ៏ល្បីប្រចាំនៅប្រទេសកម្ពុជា «ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ» លើកទី៣០ នៅតំបន់អង្គរវត្ត មានអ្នកចុះឈ្មោះចូលរួមសរុប ១៦០០០នាក់ដោយក្នុងនោះមានបរទេស ៣០០០នាក់មកពី ៨៦ប្រទេសលើពិភពលោក។
កីឡាករ រស្មី គុនខ្មែរ ទីបំផុតការតស៊ូព្យាយាមម្ដងហើយម្ដងទៀតអស់រយៈពេល ៧ឆ្នាំមកនេះសម្រេចបំណងឈ្នះខ្សែក្រវាត់ ១គ្រឿងហើយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបន្ទាប់ពីយកឈ្នះដៃគូកម្មវិធីម៉ារ៉ាតុងម្សិលមិញ។
កក្រើកការប្រកួតទៀតហើយការប៉ះគ្នាដណ្ដើមខ្សែក្រវាត់រវាង ពេជ្រ អាទិទេព និង ធន់ ផានិត នៅថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯខេត្តស្វាយរៀង ខណៈអ្នកគាំទ្រទស្សទាយច្រើនចំពោះគូនេះ។
ពានរង្វាន់បាល់ទះក្រៅផ្លូវការ U-20 ដែលរៀបចំក្លឹបបាល់ទះអកសមុទ្របានពន្យាពេលការចុះឈ្មោះចូលរួមប្រកួតប្រជែងរហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសម្រួលដល់ក្រុមផ្សេងៗដែលមិនទាន់រៀបចំបានរួចរាល់។