ម្ចាស់មេដាយសំរឹទ្ធពិភពលោក កីឡាករ ស្រ៊ិន រាជ្យ ថាមេដាយកិត្តិយសដែលសហព័ន្ធកីឡាកាយវប្បកម្មគឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្លួនចំពោះការខំប្រឹងប្រែងជួយជំរុញ និងអភិវឌ្ឍន៍របស់ខ្លួនកន្លងមកនេះ។
នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះលោក រិគី គ្រូបង្វឹកក្លឹបប្រដាល់ខ្លារខិនបានយល់ព្រមទទួលយកកីឡាករ ឡុង ពិសិដ្ឋ ឲ្យចូលហ្វឹកហាត់ក្នុងក្លឹបវិញក្រោយការសម្របសម្រួលពីលោក ហាក់ សុខហេង ព្រមជាមួយលក្ខខណ្ឌតឹងរឹងមួយចំនួន។
អ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព ថាខ្លួនមិននឹកស្មានថាសមត្ថភាពឡើងលឿនរហូតមានឱកាសត្រូវប៉ះកីឡាករ ធន់ ផានិត ដែលជារៀមច្បងក្នុងវិស័យគុនខ្មែរនេះទេ ព្រោះទើបចូលប្រឡូកបានតិចឆ្នាំនៅឡើយ។
លោក សេន ប៊ុនថេន បានទៅសួរសុខទុក្ខគ្រូធំលោក មាស សុខគ្រូ ដល់មន្ទីរពេទ្យរុស្សីបន្ទាប់ពីវះកាត់ជំងឺរួចរាល់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញ និងរំលឹកគុណបំណាចដែលខ្លួនមានមកដល់សព្វថ្ងៃនេះ។
ថ្នាក់ដឹកនាំផ្នែកកីឡា លោក វ៉ាត់ ចំរើន ចង់ប្រែក្លាយខេត្តព្រះសីហនុឲ្យមានភាពល្បីល្បាញដូចទៅហ្នឹងរដ្ឋ Las Vegas របស់សហរដ្ឋអាមេរិកដែលប្រជុំដោយការប្រកួតប្រដាល់ធំៗដែលមានគេដឹងទូទាំងពិភពលោក។
ក្លឹបប៉េតង់ភូមិថ្មីខេត្តកែប កំពុងមានកេរ្តិ៍ឈ្មោះល្បី និងលេចធ្លោខ្លាំង ខណៈពេលថ្មីៗនេះទើបឈ្នះពានរង្វាន់លេខ១ ប្រចាំខេត្តកែប លើវិញ្ញាសា ៣ ទល់ ៣ បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំង រាជ្យបុត្រសេះស ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ព្រឹត្តិការណ៍ប្រដាល់ប្រដាល់គុនខ្មែរជើងឯកពិភពលោក លើកទី៦ នឹងធ្វើឡើងនៅឯខេត្តព្រះសីហនុ ខណៈបរទេសជម្រុះជាតិសាសន៍ ៣៧ប្រទេសនឹងមកចូលរួមដែលនេះជាការចំណេញខ្លាំងដល់ការផ្សព្វផ្សាយសក្ដានុពលខេត្ត