កីឡា
កីឡាការិនី កាន់ ស្រីរ័ត្ន លេងលើវិញ្ញាសា ៤២គីឡូម៉ែត្រនៅស៊ីហ្គេមចេញទៅថៃថ្ងៃទី៩ ធ្នូ ២០២៥ នេះហើយ
កីឡាការិនីឆ្នើមរបស់កម្ពុជាផ្នែកអត្តពលកម្ម កាន់ ស្រីរ័ត្ន នឹងលេងលើវិញ្ញាសា ៤២គីឡូម៉ែត្រនៅស៊ីហ្គេម ឆ្នាំ២០២៥ នេះ ខណៈរូបគេនឹងចេញដំណើរទៅចូលរួមការប្រកួតឯប្រទេសថៃនេះនៅថ្ងៃទី៩ ខែធ្នូ ឆាប់ៗខាងមុខនេះ។

កីឡាការិនី កាន់ ស្រីរ័ត្ន(រូបភាពហ្វេសបុក ស្រីរ័ត្ន)
កីឡាការិនី កាន់ ស្រីរ័ត្ន បានឲ្យដឹងថា នៅស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃនេះរូបគេនឹងលេងលើវិញ្ញាសា ៤២គីឡូម៉ែត្រជាវិញ្ញាសាដែលបានហ្វឹកហាត់ត្រៀមជាយូរមកហើយ។ រូបគេនឹងចេញដំណើរទៅនៅថ្ងៃទី៩ ខែធ្នូ និងបញ្ចប់ការប្រកួតវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៥។ ស្រីរ័ត្ន បន្ថែមថា ប្រភេទកីឡារបស់ខ្លួននេះនឹងត្រូវប្រកួតនៅទីក្រុងបាកកក។

កីឡាការិនី កាន់ ស្រីរ័ត្ន(រូបភាពហ្វេសបុក ស្រីរ័ត្ន)
កីឡាការិនីដើមកំណើតពីខេត្តកំពតរូបនេះបន្តទៀតថា បើនិយាយពីអារម្មណ៍របស់ខ្លួននៅពេលនេះវិញគឺមានការបារម្ភខ្លះៗដែរ ព្រោះប្រភេទកីឡាមួយចំនួនបានអាក់ខានទៅចូលរួមប្រកួតនៅឯប្រទេសថៃ។ យ៉ាងណារូបគេមានទំនុកចិត្តលើក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំកីឡាដែលបានលើកឡើង និងបញ្ជាក់ពីសុវត្ថិភាពនៃការអនុញ្ញាតឲ្យទៅប្រកួតនេះ។

កីឡាការិនី កាន់ ស្រីរ័ត្ន
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នេះនឹងធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ។ ដោយសារតែគិតដល់សុខសុវត្ថិភាព និងប្រភេទកីឡា ទីលានប្រកួត ការស្នាក់នៅផងនោះខាងកម្ពុជាសម្រេចបញ្ជូនតែ ១៣ប្រភេទកីឡាទៅប្រកួតប៉ុណ្ណោះគឺ ហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន ជឺជីតស៊ូ ឃីកបុកស៊ីង តេក្វាន់ដូ WT ជិះសេះ ម៉ូតូទឹក ត្រីយ៉ាត្លុង បាល់ទាត់លើតុ បាល់ទះ (បាល់ទះមិនទាន់បញ្ជាក់ពីការដកចេញជាផ្លូវការនៅឡើយទេ) និង កីឡាអេឡិចត្រូនិក៕


កីឡាការិនី កាន់ ស្រីរ័ត្ន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


