អេ យ៉ានុត ដែលបងស្រីកីឡាករ ម៉ឺន មេឃា ថាវិស័យប្រដាល់គុនខ្មែរនេះគឺពិតជាជួយខ្លួនឲ្យមានជីវភាពធូធារ និងបានរស់នៅសមរម្យដូចគេឯងក្នុងសង្គម ដូច្នេះគួរងាកមកមើលខាងកីឡាមូយនេះ។
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រកាសរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ របស់ខ្លួននៅថ្ងៃទី២៦ ដល់ ២៨ ខែធ្នូ ក្នុងទីលានសាលដំបូលទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ម្ចាស់មេដាយសំរឹទ្ធពិភពលោក កីឡាករ ស្រ៊ិន រាជ្យ ថាមេដាយកិត្តិយសដែលសហព័ន្ធកីឡាកាយវប្បកម្មគឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្លួនចំពោះការខំប្រឹងប្រែងជួយជំរុញ និងអភិវឌ្ឍន៍របស់ខ្លួនកន្លងមកនេះ។
នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះលោក រិគី គ្រូបង្វឹកក្លឹបប្រដាល់ខ្លារខិនបានយល់ព្រមទទួលយកកីឡាករ ឡុង ពិសិដ្ឋ ឲ្យចូលហ្វឹកហាត់ក្នុងក្លឹបវិញក្រោយការសម្របសម្រួលពីលោក ហាក់ សុខហេង ព្រមជាមួយលក្ខខណ្ឌតឹងរឹងមួយចំនួន។
អ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព ថាខ្លួនមិននឹកស្មានថាសមត្ថភាពឡើងលឿនរហូតមានឱកាសត្រូវប៉ះកីឡាករ ធន់ ផានិត ដែលជារៀមច្បងក្នុងវិស័យគុនខ្មែរនេះទេ ព្រោះទើបចូលប្រឡូកបានតិចឆ្នាំនៅឡើយ។
លោក សេន ប៊ុនថេន បានទៅសួរសុខទុក្ខគ្រូធំលោក មាស សុខគ្រូ ដល់មន្ទីរពេទ្យរុស្សីបន្ទាប់ពីវះកាត់ជំងឺរួចរាល់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញ និងរំលឹកគុណបំណាចដែលខ្លួនមានមកដល់សព្វថ្ងៃនេះ។
ថ្នាក់ដឹកនាំផ្នែកកីឡា លោក វ៉ាត់ ចំរើន ចង់ប្រែក្លាយខេត្តព្រះសីហនុឲ្យមានភាពល្បីល្បាញដូចទៅហ្នឹងរដ្ឋ Las Vegas របស់សហរដ្ឋអាមេរិកដែលប្រជុំដោយការប្រកួតប្រដាល់ធំៗដែលមានគេដឹងទូទាំងពិភពលោក។