កីឡា
លោក ខូវ ឆាយ សារភាពថាសូម្បីតែលោកមើលការប្រកួតរបស់ អេ អាំម៉ារីនភូថង ក៏ធុញដែរ
លោក ខូវ ឆាយ សារភាពថាអំឡុងការប្រកួតរបស់កីឡាករ អេ អាំម៉ារីនភូថង ការពារខ្សែក្រវាត់ជាមួយ Mo Abdurahman សូម្បីតែលោកក៏មើលធុញចំពោះការប្រកួតនោះដែរ ដូច្នេះអ្នកប្រកួតក្រោយៗត្រូវមានស្មារតីប្រយុទ្ធមោះមុតជាងនេះ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា ការប្រកួតការពារខ្សែក្រវាត់របស់ អេ អាំម៉ារីនភូថង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមានការវែកញែកច្រើនពីមហាជន និងលើកឡើងជាការប្រកួតអត់ល្អមើល។ សូម្បីតែលោកផ្ទាល់ក៏មើលឃើញថាអត់ល្អមើល ធុញ ចំពោះការប្រកួតមួយនេះដែរ។
ប្រធានសហព័ន្ធប្រដាល់ខាងលើបន្តទៀតថា ដោយសារតែ អេ អាំម៉ារីនភថង ថយខ្លាំងពេក ខណៈកីឡាករអង់គ្លេស Mo Abdurahman ដើរបុក មានស្មារតីប្រយុទ្ធមោះមុតជាងទើបធ្វើឲ្យមហាជនយល់ឃើញថារូបគេសមឈ្នះការប្រកួតមួយនេះ។

ទិដ្ឋភាពពិនិត្យការដាក់ពិន្ទុឡើងវិញ
យ៉ាងណាក្រោយពិនិត្យលើការពិន្ទុឡើងវិញហើយនោះគឺលទ្ធផលនៅតែ អេ អាំម៉ារីនភូថង ឈ្នះដដែល ដូច្នេះលទ្ធផលមិនមានអ្វីផ្លាស់ប្ដូរនោះឡើយ។ មួយវិញទៀតកីឡាករបរទេសថ្វីត្បិតដើរចូលមែន ប៉ុន្តែវាយក៏មិនសូវបានដូចគ្នា។ ការសរុបពិន្ទុប្រកួតឡើងវិញគឺប្រហាក់ប្រហែលគ្នាមែន ប៉ុន្តែអតិភាពឈ្នះគឺផ្ដល់ទៅឲ្យម្ចាស់ការពារខ្សែក្រវាត់ហើយលុះត្រាអ្នកមកដណ្ដើមវាយបានច្រើនដាច់ពិន្ទុទើបអាចទទួលបានជ័យជម្នះ។

ទិដ្ឋភាពពិនិត្យការដាក់ពិន្ទុឡើងវិញ
ប្រធានសហព័ន្ធរូបនេះបន្តទៀតថា ការប្រកួតដណ្ដើមខ្សែក្រវាត់លើកក្រោយៗកីឡាករត្រូវមានទឹកចិត្តប្រយុទ្ធឲ្យខ្លាំងមោះមុតជាងនេះដើម្បីឲ្យសមជាគូឯក គូដណ្ដើមខ្សែក្រវាត់ ព្រោះមានអ្នកគាំទ្រ មានម្ចាស់ឧបត្ថម្ភសុទ្ធសឹងតែជាអ្នកចាំទស្សនា។

ទិដ្ឋភាពពិនិត្យការដាក់ពិន្ទុឡើងវិញ
បញ្ជាក់ដែរថា កាលរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះសហព័ន្ធប្រដាល់គុនខ្មែរដឹកនាំដោយលោក ខូវ ឆាយ បានបើកកិច្ចប្រជុំពិនិត្យការដាក់ពិន្ទុឡើងវិញរវាងការប្រកួតរបស់ អេ អាំម៉ារីនភូថង និងកីឡាករបរទេស Mo Abdurahman ក្នុងនោះលទ្ធផលគឺនៅតែកូនប្រុសលោក អេ ភូថង ឈ្នះដដែល។ ការសើរើលទ្ធផលប្រកួតរបស់ អេ អាំម៉ារីនភូថង នេះបន្ទាប់ពីរូបគេប្រកួតការពារខ្សែក្រវាត់នៅថ្ងៃទី២៨ វិច្ឆិកា ២០២៥ ថយពេក និងមិនសូវវាយរហូតអ្នកគាំទ្ររិះគន់ថាមិនសមឈ្នះការប្រកួតនោះឡើយ៕


រូបភាពហ្វេសបុកផេកថោន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


