លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល។ លោកបានអះអាងបែបនេះ នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។ បើតាមលោក ហ៊ុន ម៉ាណែត ការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលនេះ គឺតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ...
រហូតមកដល់ពេលនេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន២២០នាក់ហើយក្នុងចំណោម៣៧៣នាក់...
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុកការសម្តែងនេះថា អសីលធម៌ និងខ្វះការពិចារណា
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន បានចេញមកប្រើសម្តីអសុរោះ និងលាបពណ៌ចំពោះការចង់មានសម្ព័ន្ធភាព...
ក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវតែមានការបង្កើនជើងហោះហើរជាមួយនឹងប្រទេសសិង្ហបុរី...
បើគិតត្រឹមឆ្នាំ២០២២នេះ កម្ពុជា មានទំនប់វារីអគ្គិសនីចំនួន ៧កន្លែង កំពុងដំណើរការ
ប៉ុន្តែ ក្នុងនាមពួកគេជាម្ចាស់ពុំបានដឹងឡើយថា ការចាក់ថ្នាំ ឬ ផ្តល់ជាថ្នាំគ្រាប់សម្រាប់ពន្យារកំណើត អាចប៉ះពាល់ដល់ជីវិតសត្វទាំងអស់នោះ