ព័ត៌មានជាតិ
លោក Kuleba ថា មកកម្ពុជាពេលនេះ បានទាំងទំនាក់ទំនង និងបានទាំងជួបរដ្ឋមន្រ្តីការបរទេសអាស៊ាន
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានអះអាងថា ការមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺលោកទទួលបានទាំងទំនាក់ទំនងរវាងអាស៊ាន និងអ៊ុយក្រែន និងថែមទាំងបានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ានជាច្រើនថែមទៀតផង។ លោក បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយនៅសណ្ឋាគារ សុខា ជាទីដែលកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅថ្ងៃសៅរ៍នេះ។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ លោក Dmytro Kuleba បានសម្តែងការសប្បាយរីករាយដែលលោកត្រូវបានអញ្ជើញមកប្រទេសកម្ពុជានៅក្នុងពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោក ក៏បានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ដែលជួយជំរុញឲ្យអ៊ុយក្រែន អាចចុះហត្ថលេខាបានលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ(TAC)ជាមួយនឹងអាស៊ាន។
សម្រាប់លោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ(TAC)នេះ គឺជាសារគាំទ្រមួយរបស់ប្រទេសសមាជិកអាស៊ានចំពោះអ៊ុយក្រែន។ លោកថា ទំនាក់ទំនងរវាងអាស៊ាន និងអ៊ុយក្រែន ជារឿងសំខាន់ ពោល គឺអ៊ុយក្រែនជឿជាក់ថា ទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាននេះ គឺជាផ្នែកអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់អ៊ុយក្រែន។ ក្រៅពីផ្តល់សារសំខាន់លើទំនាក់ទំនងនេះ លោក Dmytro Kuleba ក៏បានគូសបញ្ជាក់ថា ការមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺរូបលោកមានឱកាសជួបជជែកជាមួយរដ្ឋមន្រ្តីការបរទេសប្រទេសអាស៊ានជាច្រើន ក្នុងនោះ មានទាំងកម្ពុជាផង ដើម្បីពន្យល់ពីបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ថា លោក Dmytro Kuleba បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ វត្តមានរបស់លោកនៅកម្ពុជានេះ ក៏ស្របដែលរដ្ឋមន្រ្តីការបរទេសរុស្ស៊ី មកកាន់ប្រទេសកម្ពុជាដែរ។ លោក Sergey Lavrov បានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃអាទិត្យស្អែក នៅរាជធានីភ្នំពេញ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


