វប្បធម៌ ជំនឿ
ជំនឿបុរាណមកថា បើឃើញសត្វនេះនៅឯណា ស្នេហា និងសំណាងកំពុងប៉ិចពន្លកនៅទីនោះ
សត្វល្អិត ប្រភេទ Ladybugs ទំាងនេះ ត្រូវបានគេចាត់ទុកថាជាសំណាងបង្កើនមន្តស្នេហ៍ក្នុងវប្បធម៌អឺរ៉ុបពីសម័យកាលកកើតទឹកដីមកម៉្លេះ។
នៅក្នុងការសិក្សាអំពីទំនាញថាមពលវិជ្ជមានពីផែនដី Positive Energy នៃក្បូនរ៉ូម៉ាំងបានចារមកថា សត្វ Ladybugs ត្រូវបានគេចាត់ទុកជាមន្តស្នេហ៍ មកដល់មុខផ្ទះ ប្រសិនគ្រួសារណាមួយមានវាចូលមកនៅជាមួយ បានន័យថា កូនស្រីឬប្រុសក្នុងផ្ទះនោះនឹងមានដំណឹងរៀបការជាមួយគូជីវិតដែលស្តុកស្តម្ភជាងខ្លួន នាំមកនូវសំណាងដោយសារអាពាហ៍ពិពាហ៍ ពេញមួយឆាកជីវិត។
មនុស្សណាក្តី ដែលបានសត្វនេះព្រមមកចតក្បែរៗ ឬមករស់នៅក្បែរ គឺគេជឿថា មនុស្សដែលមានធម្មជាតិមកប្រកបដោយថាមពលមន្តស្នេហ៍អស្ចារ្យ សត្វនេះមិនមែនមករស់នៅ គ្រប់ទីកន្លែងតាមយើងចង់បានទេ។ តែសត្វនេះ វាសនាចារមកសម្រាប់តែរស់ក្បែរមនុស្សណាដែលសំណាងៗ បង្កើតភាពសុខដុមរមនាដល់វាបាន តាមរយៈគ្រួសារណាដែលមានសុភមង្គល ស្នាមញញឹមផ្អែមល្ហែមស្អិតរមួតតែប៉ុណ្ណោះ។
សង្គមបុរាណអឺរ៉ុប គេជឿថា សត្វនិងគ្រប់យ៉ាងដែលរស់មកជាមួយមនុស្ស មានទំនោរនិងប្រផ្នូលរកគ្នា ក្នុងសកលលោកដែលផ្តល់ជីវិតជាប្រព័ន្ធរហូតអស់កល្បនេះ។
បើយើង ចំណាយពេលវេលាគិតអំពីភាពផ្លាស់ប្តូរនៃធម្មជាតិ យើងនឹងអាចមានប្រផ្នូលដឹងបានថា អ្វីមួយល្អឬអាក្រក់បម្រុងនិងកើតមានឡើង។
ខណៈពេលដែលសត្វល្អិតដទៃទៀតអាចបង្កការគំរាមកំហែងដល់មនុស្សនិងដំណាំ ladybugs ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វស្លូត គ្មានគ្រោះថ្នាក់និងមានប្រយោជន៍ផ្នែកថាមពល ត្រជាក់និងក្រអូប សូម្បីតែនៅពេណាក៏អាចនំាមកនូវសំណាងមិនថាកំពុងរស់ក្នុងជំងឺ ឬសង្គ្រាម ។
វប្បធម៌ជាច្រើនទៀត មិនថា ឥស្លាម ចិន និងឥណ្ឌា អស់ជាច្រើនសតវត្សរ៍មកហើយ ពួកគេបានព្យាយាម ស្រឡាញ់ថ្នាក់ថ្នមសត្វនេះទាក់ទាញប្រើដើមឬស្សីស្រោចទឹកអំបិល ជះក្លិនឈ្ងុយឱ្យវាព្រមមកតកូនពូនជាចៅរស់នៅក្បែរខ្លួនដោយសារជឿថា វត្តមាននេះនាំមកនូវសំណាងល្អ។
Ladybugs មានរាងសំប៉ែតហើយជាធម្មតាមានប្រវែងពី ៨ ទៅ ១០ មីល្លីម៉ែត្រ។ ពួកគេមានជើងខ្លី ហើយជាធម្មតាមានពណ៌ភ្លឺថ្លាដែលមានសញ្ញាសម្គាល់ខ្មៅលឿងឬក្រហម។ ពណ៌នៃស្លាបគ្របនិងចំនួនចំណុចខុសគ្នាក្នុងចំណោមប្រភេទសត្វ។ ឈ្មោះរបស់សត្វល្អិតទាំងនេះគឺមានដើមកំណើតនៅមជ្ឈឹមបូព៌ានៅពេលដែលសត្វមើមត្រូវបានឧទ្ទិសដល់វឺដ្យីនម៉ារី។
រឿងព្រេងនិទាននៅយុគសម័យកណ្តាលរបស់សង្គមគ្រឹស្តសាសនាអឺរ៉ុបជឿថា បន្ទាប់ពីកសិករបានបន់ស្រន់ការពារដំណាំរបស់ពួកគេ ladybugs បានលេចចេញមកគ្រប់ទិសទី សន្មត់ថា ពួកគេត្រូវបាន ភពផែនដីបញ្ជូនមក ។ ប្រជាកសិករបុរាណ បានហៅពួកគេចាប់ពីពេលនោះមកថា “Beetles of Lady” ដែលបានវិវត្តទៅជា “ladybugs” ។
រូបរាងដ៏ស្រស់ស្អាតនិងមានភាពជា សិល្បៈរបស់ Ladybugs បានធ្វើឱ្យគ្រប់គ្នាពេញនិយម។ ចំណេរតមក គេតែងជឿជាក់ថា នៅពេលដែល ladybug ចុះចតរស់នៅក្បែរនរណាម្នាក់ រមែងនាំមកនូវសេចក្តីស្នេហា អាកាសធាតុល្អសម្រាប់ដំណាំចម្ការ ជោគជ័យហិរញ្ញវត្ថុឬសំណាងល្អ។
នៅហុងកុង គេជឿជាក់ផងដែរថា ប្រសិនបើនៅសុខៗ ladybug ឈប់ហើរដោយចុះចតលើអ្វីមួយដូចជាឡានគ្រឿងសង្ហារិម ផ្ទះឬវត្ថុផ្សេងទៀត ម្ចាស់វានឹងទទួលបានម៉ាកថ្មីនៃសម្បត្តិទំាងនោះមកល្អជាងមុនមិនខាន។
មិនថាវានាំមកនូវសំណាងឬជួយឱ្យយើងទទួលបានរបស់ថ្មីភ្លឺរលោងក៏ដោយក៏ ladybugs តែងតែជាសេចក្តីរីករាយជានិច្ច សូម្បីត្រឹមតែបានមើលឃើញវា។ ប្រហែលជានោះហើយជាមូលហេតុដែល beetles គួរឱ្យស្រឡាញ់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នេហាយុវវ័យ ហើយត្រូវបានគេច្នៃជារូបសម្រាប់អំណោយគ្រប់ប្រភេទឡើង៕
អត្ថបទ ៖ ចម្រើន តារា
ចុចអាន៖ ល្អបំផុតសម្រាប់អ្នករាជការបើមានវត្ថុ ៣ នេះលើតុ
ចុចអាន៖ ដល់ម្លឹង? សុបិនឃើញសំពត់ ក្នុងជីវិតពិតត្រូវប្រុងប្រយ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា