វប្បធម៌ ជំនឿ
មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?
យោងតាមប្រតិទិនចិន អ្នកដែលកើតឆ្នាំ «ឆ្លូវ» គ្រឹស្តសករាជ ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩ ជាពង្សមនុស្សប្រុស និងមានគោជាសត្វតំណាងនៃឆ្នាំកំណើត។

ពួកគេមានមានវាសនាលំបាកពីក្មេង ប៉ុន្តែដោយសារជំពូកមនុស្សនេះ ជាបុគ្គលឆ្លាតវៃ និងពោរពេញដោយការច្នៃប្រតិដ្ឋ ទើបពេលពេញវ័យមានជីវិតរុងរឿង។ ជាមនុស្សប្រកបដោយចិត្តមេត្តាធម៌ពីកំណើត មានសេចក្តីប្រាថ្នាខ្ពស់ ហើយតែងតែងខំប្រឹងជានិច្ច។
ក្រុមមនុស្សដែលកើតចំឆ្នាំ «ឆ្លូវ» គួរតែចាប់អាជីពជា គ្រូពេទ្យវះកាត់ ទន្តពេទ្យ ស្ថាបត្យករ ជាងកាត់ដេរ ឬអ្នករកស៊ីខាងបច្ចេកទេស ទើបមានសំណាងខ្ពស់។
បើអ្នកនៅលីវ គូជីវិតល្អ គួររៀបការជាមួយមនុស្សឆ្នាំ ថោះ មមី រកា ឬម្សាញ់។ ចំណែក ដៃគូការងារល្អប្រកបដោយហុងស៊ុយ គឺក្រុមនុស្សក្នុងឆ្នាំ មមែ និងវក ហើយបើអាចចៀស គួរកុំរកស៊ីឬសេពគប់ជាមួយមនុស្សឆ្នាំច និងមមែ។ ចំពោះអ្នកជាថៅកែឬមេកោយគេ គួររកមនុស្សឆ្នាំជូត និងវក មកជាសហការីក្រោមបង្គាប់ ទើបរាសីមិនស្រកស្រុត។

ហុងស៊ុយលេខសំណាងនៃមនុស្សឆ្នាំ «ឆ្លូវ» គឺលេខ ១ និង ៤ ចំណែកពណ៌សំណាងគឺ បៃតង ខៀវ និងលឿង។
គួរកត់សម្គាល់ដែរថា មនុស្សឆ្នាំ «ឆ្លូវ» ដែលកើតចំថ្ងៃ អាទិត្យ អង្គារ សុក្រ និងថ្ងៃសៅរ៍ ច្រើនតែជួបសេចជួបសេចក្ដីទុក្ខលំបាកមិនងាយសា្រកស្រាន្ត អភ័ព្វគូ និងត្រូវធ្វើការនឿយហត់ខ្លាំងបន្តិច។ ក្រៅពីថ្ងៃទាំង ៤នេះ អ្នកនៅសល់ផ្សេងទៀត ជាបុគ្គលមានវាសនាល្អជាមួយនឹងបរិវាហែហម និងមានទ្រព្យសម្បត្តិចាយពេញៗដៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងសំណាងចំពោះមនុស្សកើត “ឆ្នាំជូត”
ចុចអាន៖ «រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?