Connect with us

វប្បធម៌ ជំនឿ

«លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ

បានផុស

នៅ

អ្នកប្រហែលជាធ្លាប់ឮពីលេខហុងស៊ុយនៃរថយន្ត ឬលេខទូរសព្ទហុងស៊ុយជាដើម។ ចំណែកលេខផ្ទះហុងស៊ុយ ទំនងធ្លាប់ឮតិចតួចណាស់។ តាមពិតអ្វីៗ នៅជុំវិញខ្លួនយើង សុទ្ធសឹងតែមានថាមពលអរូបិយ ដែលអាចទស្សន៍ទាយពីជោគវាសនារបស់យើង។ ដូចគ្នានេះ សូម្បីតែលេខផ្ទះដែលយើងកំពុងស្នាក់នៅ ក៏អាចទាយពីរាសីឡើងចុះនៃម្ចាស់លំនៅបានដែរ។

10 Rules of Address Numbers | Blog | brick&batten
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីគេចាត់ទុកលេខជាហុងស៊ុយ?

ជាយូរមកហើយ គេមានជឿថា លេខមានថាមពលពិសេសពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ។ លេខជាហុងស៊ុយនៃហិរញ្ញវត្ថុ ជាពិសេសវិស័យជំនួញ។ ដូច្នេះ ទើបអ្វីៗដែលមានប្រើលេខ មិនអាចផ្ដាច់ចេញពីក្បួនហុងស៊ុយឡើយ ហើយគេតែងប្រយ័ត្នពេលជ្រើសរើសលេខយកមកប្រើ។

អត្ថន័យហុងស៊ុយលេខ 0-9

ប្រសិនបើចង់មើលហុងស៊ុយនៃលេខផ្ទះ អ្នកត្រូវគណនាលេខទាំងអស់ឱ្យនៅសល់តែមួយខ្ទង់ប៉ុណ្ណោះ។ ឧទាហរណ៍ 129= 1+2+9=12 រួចយក 1+2=3 ហើយលទ្ធផលចុងក្រោយនៃលេខផ្ទះរបស់អ្នកគឺ 3។

– ផលបូកស្មើ 0 : លេខសូន្យមែនពិត តែស្ថានភាពទ្រព្យសម្បត្តិក្នុងផ្ទះមិនសូន្យដូចលេខទេ។ លុយកាក់ក្នុងផ្ទះឡើងខ្ពស់ជាបន្តបន្ទាប់ ប៉ុន្តែលេខនេះច្រើនតែមានម្ចាស់ផ្ទះដែលប្រើជីវិតឯកា។

– ផលបូកស្មើ 1: តាំងពីពេលចាប់ផ្តើមមករស់នៅ គឺរាសីល្អប្រសើរជាលំដាប់ មិនមានបញ្ហា និងឧបសគ្គអ្វីរាំងស្ទះដល់ជីវភាពទេ។ ម្ចាស់លំនៅជាមនុស្សសម្បូរគំនិតថ្មីៗ មានភាពឯកជន ប៉ុន្តែពួកគេមិនសូវចូលរួម​ក្នុងសង្គម​។

– ផលបូកស្មើ 2: ក្នុងគ្រួសារមានការរួបរួម សាមគ្កី ស្រឡាញ់ជួយអាសារគ្នា ចំណែកជីវភាពមានតុល្យភាពល្អណាស់។

– ផលបូកស្មើ 3: លេខផ្ទះនេះសក្តិសមសម្រាប់អ្នកធ្វើការខាងផ្នែកច្នៃប្រឌិត រចនាម៉ូដ ឬជាអ្នកសិល្បៈផ្សេងៗ។ លេខ ​៣ មានន័យថា ជីវិតគ្រួសារនឹងទទួលបានសុភមង្គលពេញប្រៀប។

– ផលបូកស្មើ 4: ជីវិតគ្រួសារមានស្ថិរភាព និរន្តរភាព ប៉ុន្តែចំណូលតឹងបន្តិច ហើយខាងអាជីពមានភាពលំបាកច្រើន។

– ផលបូកស្មើ 5: គ្រួសាររីករាយ ប្រាក់កាសមិនមានបញ្ហានោះទេ។

-ផលបូកស្មើ 6: ជាផ្ទះដែលមានភាពត្រជាក់ត្រជុំ ស្ងប់ស្ងាត់ និងមានស្ថិរភាពខាងចំណូល។

-ផលបូកស្មើ 7:  ជាលេខផ្ដល់ភាពសុខដុមរម្យនាដល់គ្រួសារ សមាជិកក្នុងផ្ទះមានសុខភាពល្អ ប៉ុន្តែទ្រព្យសម្បត្តិមិនសូវសមប្រកប។

-ផលបូកស្មើ 8: ទ្រព្យបរិបូរណ៍ អាជីវកម្មនឹងជោគជ័យ ព្រមទាំងទទួលបាននូវសុភមង្គលគ្មានទីបញ្ចប់។

-ផលបូលស្មើ 9:  ក្នុងផ្ទះមានវឌ្ឍនភាព រីកចម្រើនសឹងគ្រប់វិស័យ ឱកាស​ជោគជ័យនានា​ទទួលបានខ្ពស់​ណាស់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?

ចុចអាន៖ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១១ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៥ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម