វប្បធម៌ ជំនឿ
វត្ថុ ៤ យ៉ាង គេជឿថា ជាស្នេហ៍មុខ ឲ្យគេអាណិតស្រលាញ់ អ្នកនៅលីវយូរឆ្នាំ នឹងជួបគូព្រេង
ខណៈបុណ្យនៃក្តីស្រលាញ់ កាន់តែខិតជិតមកដល់ ថ្ងៃនេះ គ្រូ ណុប សូមណែនាំ របស់ ៤ យ៉ាង សម្រាប់បុរស-នារី ដែលនៅលីវ និងកំពុងស្វែងរកដៃគូជីវិតមកជាយូរ។
ទន្ទឹមនោះ វត្ថុ ៤ យ៉ាងនេះ មិនមែនសំដៅដល់តែរឿងស្នេហានោះទេ វាក៏ជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខ ជាស្នេហ៍មុខ មានអតិថិជនជាប់ចិត្ត មិនជិនណាយផងដែរ។
១ រូបសំណាក់ជាគូ

រូបសំណាក់មនុស្សឱបគ្នានេះ ត្រូវបានគេជឿថា ជួយហៅស្នេហា ហៅគូស្នេហ៍ដែលឃ្លាតគ្នាណាយចិត្តវិលមកវិញ ជួយបង្កើនភាពទាក់ទាញ ជួយក្នុងជំនួញហៅលុយ ហៅមាស ឲ្យចូលមកក្នុងផ្ទះ ។
២ ខ្សែដៃគជ់ថ្មឬថ្មនាំសំណាង
-Rose Quartz ដែលជាថ្មពណ៌ផ្កាឈូក ហើយគេមានជំនឿថា បើអ្នកណាមានថ្មនេះ នឹងនាំនូវភាពមេត្តាករុណាដល់មនុស្សទូទៅ ជាពិសេស គេនឹងទទួលបានជំនួយពីមនុស្សពេញវ័យ តាមចាំជួយជានិច្ច។ ចំណែកឯរឿងស្នេហាវិញ ថ្មប្រភេទនេះ នឹងជួយឲ្យគូស្នេហ៍កាន់តែស្អិតល្មួត យូរអង្វែង ស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន ។

-ថ្ម Moonstone ឬ ថ្មដាហាន ជាថ្មពណ៌សទន់ មានពន្លឺពណ៌ខៀវដ៏ស្រស់ស្អាត ចេញពីខាងក្នុង។ វាត្រូវបានគេជឿថា នឹងជួយបង្កើតថាមពលសម្រាប់គូស្នេហ៍ដែលមានទំនាស់ឲ្យត្រូវរ៉ូវគ្នាវិញ។ សម្រាប់អ្នកនៅលីវ បើមានថ្មនេះជាប់ខ្លួននឹងមានគេអាណិតស្រលាញ់ចូលចិត្ត ទាក់ទាញភេទផ្ទុយមកជិតខ្លួន។
-ថ្ម Kunzite ជាថ្មពណ៌ផ្កាឈូកស្រាល ស័ក្ដិសមណាស់សម្រាប់មនុស្សដែលមិនពូកែបញ្ចេញអារម្មណ៍ ទៅកាន់អ្នកជុំវិញ ។ ថ្មប្រភេទនេះ នឹងជួយកសាងទំនុកចិត្ត ហ៊ានបញ្ចេញមតិ វាអាចនឹងជួយយើងឲ្យចែករំលែកអារម្មណ៍របស់យើងជាមួយនឹង Crush ហ៊ានសារភាព ក្លាហាន និងមានទំនុកចិត្តជាងមុន។
៣ ខ្សែដៃពណ៌ក្រហម

ខ្សែដៃនេះគេមានជំនឿថា វាទាក់ទងនឹងស្នេហា។ ដោយសារតែខ្សែពណ៌ក្រហម បានក្លាយជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ នឹងជួយអ្នកនៅលីវបានជួបគូពិត។ ចំណែកប្ដីប្រពន្ធឬសង្សារ ជឿថា នឹងជួយឲ្យអ្នកមានជីវិតស្នេហាកាន់តែស្អិតល្មួតនិងរលូនទៅមុខ។
៤ ក្រមួនទឹកឃ្មុំ

ក្រមួនទឹកឃ្មុំ ត្រូវបានគេជឿថា នឹងបង្កើនភាពទាក់ទាញ បន្ថែមសេចក្ដីសប្បុរស ជួយមនុស្សឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ វាក៏ជួយក្នុងការដោះស្រាយ ការចរចាអាជីវកម្មផងដែរ ប្រសិនបើបានពេលលាបលើបបូរមាត់៕
គ្រូ ណុប
ចុចអាន៖ផ្ទះទុកចោល អាចមានវិញ្ញាណអាក្រក់រស់នៅ ប្រើក្បួននេះ ពពួកអមនុស្សចាកឆ្ងាយ
ចុចអាន៖វេទមន្តផ្លូវងងឹតស័ក្តិសិទ្ធិអន្ទងឱ្យគូស្នេហ៍ត្រឡប់មកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


