វប្បធម៌ ជំនឿ
ហុងស៊ុយទាំង ៥ វិធីបង្កើតក្លិនក្រអូប និងនាំលាភសំណាងចូលក្នុងផ្ទះ
ផ្ទះដែលមានក្លិនក្រអូបនឹងនាំសិរីសួស្ដីចូលមកភ្លាមៗ។ ក្លិនក្រអូបគឺជាសូចនាករនៃថាមពលល្អដល់ម្ចាស់ផ្ទះណាដែលទម្លាប់ដាក់របស់ទាំងនោះក្នុងផ្ទះ។
ខាងក្រោមនេះជាហុងស៊ុយនៃក្លិនក្រអូបផ្សេងគ្នា ដែលនាំភាពសំបូរសប្បាយចូលក្នុងគេហដ្ឋាន ៖
១. ជម្រះ និងសម្អាតគ្រប់ទីកន្លែង

សម្រាប់ផ្ទះដែលមានក្លិនល្អ គឺជាគ្រឹះនៃភាពស្រស់ស្អាត។ ផ្ទះមិនអាចមានក្លិនក្រអូបបានទេ បើផ្ទះរបស់យើងមិនបានសម្អាតជារៀងរាល់ថ្ងៃ។ ជាញឹកញាប់ក្លិនក្រអូបល្អគឺជាក្លិនក្រអូបស្រស់ចេញមកពីធម្មជាតិ ដែលមិនអាចក្លែងបន្លំបាន។
ដូច្នេះរឿងដំបូងគេ ត្រូវជម្រះស្នាមប្រឡាក់ បន្ទាប់មកប្រើរបស់ធម្មជាតិដែលអាចប្រើបានយ៉ាងងាយស្រួល ដូចជាសូដាដុតនំ លាយទឹកខ្មេះនិងប្រេងជាដើម។
ចៀសវាងលាងសម្អាតដោយប្រើជាតិគីមី ព្រោះក្លិនទាំងនោះជាក្លិនក្រអូបដែលមានហុងស៊ុយមិនល្អដល់ផ្ទះឡើយ ។
២. ប្រេងក្រអូប Diffuser

វិធីព្យាបាលក្លិនក្រអូបតាមបែប ultrasonic គឺជាវិធីងាយស្រួលបំផុត ដើម្បីធ្វើឱ្យគេហដ្ឋានមានក្លិនល្អ។ ប្រេងក្រអូប Diffuser មិនត្រឹមតែមានក្លិនឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចព្យាបាលការរីករាលដាលនៃជំងឺបានផងដែរ។
៣. ទៀនក្រអូបធម្មជាតិ

ទៀនដែលមានក្លិនក្រអូបតាមបែបធម្មជាតិនេះ គឺជាវិធីមួយទៀតដែលគេតែងមានជំនឿថា ព្រះប្រទានពរដល់ម្ចាស់ផ្ទះ ជាមួយនឹងការបំបាត់ក្លិនអាក្រក់ ហើយនាំក្លិនក្រអូបមក។
ភាគច្រើនគេប្រើទៀនក្រអូបនៅក្នុងកន្លែងតូចៗ ឬបន្ទប់ព័ទ្ធជុំវិញ ដូចជាបន្ទប់ទឹក ឬបន្ទប់គេង ប៉ុន្តែសូមច្បាស់ថា យើងបានប្រើទៀនធម្មជាតិ ដោយគ្មានក្លិនក្រអូបសិប្បនិម្មិត។
ទៀនក្រអូបមិនត្រឹមនាំហុងស៊ុយចូលផ្ទះទេ តែក៏ធ្វើឲ្យអារម្មណ៍និងថាមពលរបស់យើង មានសភាពធូរស្បើយជាងមុន។
៤. ធូបក្រអូប

ធូបដែលមានគុណភាពត្រូវផ្សំពីធម្មជាតិ នឹងនាំក្លិនពិដោរដ៏ក្រអូបសាយភាយជុំវិញផ្ទះមិនខាន។
ធូបក្រអូបគឺជាធូបដែលគេនិយមដុតពេលមានពិធី ឬដុតបំភាយក្លិន នាំហុងស៊ុយឲ្យម្ចាស់ផ្ទះ។
៥. ដើមផ្កាឬឱសថស្រស់ៗ

ផ្កាជារុក្ខជាតិដែលនាំយកក្លិនក្រអូបស្រស់ចូលទៅក្នុងផ្ទះ នៅពេលដែលផ្កាចាប់ផ្ដើមរីកស្គុះស្គាយពេញផ្ទះ។ យើងអាចដាំផ្កាម្លិះ ឬដើមក្រូចឆ្មាររបស់ជនជាតិចិនក៏បាន។
បើមានឱសថស្រស់ៗនៅក្នុងផ្ទះបាយ ក៏ជាវិធីមួយអាចទទួលបានអត្ថប្រយោជន៍ពីក្លិនក្រអូបប្រកបដោយថាមពលដូចគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហុងស៊ុយក្នុងផ្ទះដែលមនុស្សគ្រប់គ្នាតែងទម្លាប់ធ្វើខុសមករហូត
ចុចអាន៖ បកស្រាយអត្ថន័យ និមិត្តសញ្ញាត្រីនៅលើបាតដៃ អាក្រក់ ឬល្អ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


