Connect with us

វប្បធម៌ ជំនឿ

សុបិនងូតទឹក ភាគច្រើនពាក់ព័ន្ធការផ្លាស់ប្តូរវិជ្ជមានតែក៏អាចជាចំណាប់អារម្មណ៍ពីភេទផ្ទុយ

បានផុស

នៅ

ងូតទឹកនៅក្នុងក្តីសុបិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្អាតស្អំខាងវិញ្ញាណ។

ងូតទឹកគឺជានិមិត្តរូបនៃការសម្អាត។ នេះអាចជាការសម្អាតព្រលឹងរបស់មនុស្សម្នាក់ៗ។ នៅពេលដែលឃើញខ្លួន​អ្នកកំពុងងូតទឹក គោលដៅសំខាន់របស់អ្នកគឺដើម្បីស្អាត អ្នកកំពុងព្យាយាមយកសេចក្តីកខ្វក់នានា នេះគឺជានិមិត្តរូបនៃជីវិតថ្មីមួយរបស់អ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនអំពីការងូតទឹកបង្ហាញថា អ្នកចង់កែខៃអ្វីៗនៅក្នុងជីវិត។ នេះអាចមានន័យថាអ្នកបានធ្វើខុស។

វាក៏ជាសញ្ញាមួយដែលអ្នកចង់សម្អាតសតិសម្បជញ្ញៈរបស់អ្នកឬអ្នកចង់ឲ្យចិត្តរបស់អ្នកគិតកាន់តែល្អ។

ការងូតទឹកដែលពោរពេញទៅដោយទឹកដោះគោមានន័យថា ជាការចោទប្រកាន់មិនស្អាតឬមិនពិត។

ការងូតទឹកពពុះក្តៅបង្ហាញថា យើងកំពុងព្យាយាមសម្អាតញាណខាងក្នុងរបស់យើង។ អាងងូតទឹកដ៏ធំមួយ មានន័យថា យើង​កំពុងព្យាយាមគេចចេញពីបញ្ហា​ស្មុគស្មាញអ្វីមួយ។ យើងគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរអ្វីៗបាន ប៉ុន្តែយើងតែងតែអាចស្នើសុំការគាំទ្រពីមិត្តភក្តិនិងក្រុមគ្រួសារ។

សុបិនដែលពាក់ព័ន្ធនឹងការងូតទឹក ដូចជាថា ខ្លួនអ្នកកំពុងងូតទឹកហើយមានមនុស្សច្រើនជាងម្នាក់កំពុងងូតទឹកជាមួយ​អ្នកខំបិទបាំង​ជាខ្លាំង មានន័យ​ថា អ្នកទទួលបានការចាប់អារម្មណ៍ខាងផ្លូវភេទយ៉ាងជ្រាលជ្រៅពីនរណាម្នាក់នៅក្នុងជីវិតពិត៕

គ្រូ ឯម

ចុចអាន៖ យល់សប្តិឃើញ​ផ្កាយ​ដុះ​កន្ទុយ មានន័យយ៉ាងម៉េច?

ចុចអាន៖ សុបិនឃើញលាងចាន ប្រផ្នូលទាក់ទងបរិវាដែលហែរហម មានគំនិតបែបណាលើយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម