វប្បធម៌ ជំនឿ
យល់សប្តិឃើញ “សង្សារចាស់” អត្ថន័យល្អទាំងព្រម
សុបិនឃើញអតីតសង្សារអាចបកស្រាយបានពីរយ៉ាងទាំងផ្លូវចិត្ត និងជំនឿ។ បើយោងទ្រឹស្តីតាមចិត្តវិទ្យា សុបិននេះ អាចមកពីអ្នកថប់បារម្ភអំពីបញ្ហាជីវភាពប្រចាំខ្លាំងពេក រហូតដល់គិតច្រើន ហើយក៏ចេះតែឃើញអ្នកនេះឬអ្នកនោះនៅក្នុងយល់សប្តិ ឬមកពីអ្នកនឹកគិតពីអតីតសង្សារ ទើបខួរក្បាលរបស់អ្នក បង្ហាញរូបភាពរបស់គេ ពេលអ្នកគេងលង់លក់។

បើតាមយោងតាមជំនឿ ដែលបកស្រាយចេញពីសៀវភៅសុបិន វាមានអត្ថន័យថា អ្នកហៀបនឹងទទួលបានលាភសំណាង ព្រោះថាការព្រួយបារម្ភពីបញ្ហាកន្លងមកចាប់ផ្ដើមសាបរលាប ហើយរឿងល្អៗនឹងចូលមកជំនួស ក្នុងពេលឆាប់ៗ។
សម្រាប់អ្នកនៅលីវ ក្នុងរយៈពេលនេះ អ្នកអាចជួបមនុស្សដែលខ្លួនពេញចិត្ត។ វាជាស្នេហាថ្មីដែលភ្លឺស្វាងជាងអ្នកមុនៗ។ មិនតែប៉ុណ្ណោះ អ្នកនឹងមានមនុស្សចោមរោមចង់ស្គាល់ និងចង់រាប់អានជាភឿនមិត្ត។
ក្នុងន័យការងារ អ្នកនឹងមានការរីកចម្រើនក្នុងទិសដៅល្អប្រសើរ ព្រមមានឱកាសទំនាក់ទំនងជាមួយបរទេស ឬដៃគូបរទេស ហើយនឹងទទួលបានជោគជ័យតាមការរំពឹងទុក។
ចំពោះហិរញ្ញវត្ថុវិញ ការជួញដូរនឹងទទួលបានប្រាក់ចំណេញខ្ពស់។ ប្រសិនមានកម្រោងបើកអាជីវកម្ម នេះជាពេលវេលាល្អណាស់ ព្រោះប្រាក់នឹងហូរចូលសន្ធឹកសន្ធាប់ ប៉ុន្តែត្រូវចាយវាយដោយភាពឆ្លាតវៃផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិមានសង្សារថ្មី សញ្ញាប្រាប់រឿងហេតុ ៣យ៉ាង សំខាន់ៗ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


