វប្បធម៌ ជំនឿ
កូនចៅសែស្រឡាយចិនជឿថា ហូបអាហារ ៥មុខនេះ អាចនាំសំណាងដល់ជីវិតស្នេហា
ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ជាខែទី៧ រាប់តាមឆ្នាំចន្ទគតិរបស់ជនជាតិចិន ដែលពួកគេចាត់ទុកជាខែនៃពិធីបុណ្យដ៏ធំមួយ ស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរអ៊ីចឹង។

ក្នុងអំឡុងពេលនេះ ប្រជាជនចិន ឬកូនចៅសែស្រឡាយចិនជឿថា បើជ្រើសរើសហូបអាហារ ៥មុខខាងក្រោមនេះ អាចជួយឱ្យទំនាក់ទំនងស្នេហាផ្អែមល្ហែម ស្អិតរមួត និងទទួលបាននូវសុភមង្គលពោរពេញ ហើយបើអ្នកនៅលីវ វាអាចជួយឱ្យជួបគូឆាប់ៗ។
បង្អែមសណ្តែកក្រហម

នេះជាបង្អែមដែលបានបន្សល់ទុកដល់យុវជនជំនាន់ក្រោយរូបណា ដែលចង់នាំលាភសំណាងក្នុងផ្លូវស្នេហា មិនថាអ្នកមានគូរួច ឬអ្នកនៅលីវនោះទេ។ លើសពីនេះ សណ្ដែកក្រហមងាយស្រួលរកតាមហាង ថែមទាំងជួយឱ្យភ្នែកភ្លឺល្អ ប៉ូវកម្លាំង និងឈាមរត់ស្រួលទៀតផង។
នំផ្លែទទឹម

នំផ្លែទទឹមជាអាហារមួយប្រភេទដែលជនជាតិចិនជឿថា អាចនាំសំណាងដល់ជីវិតអាពាហ៍ពិពាហ៍។ កាលណាចម្អិននំនេះហូបជុំគ្នាជាមួយប្ដីប្រពន្ធ នឹងជួយបង្កើនភាពផ្អែមល្ហែមដល់ស្នេហា ថែមទាំងនាំសំណាងឱ្យមានកូនចៅច្រើន រស់នៅត្រជាក់ត្រជុំ។
នំពារ

នំពារ គឺជាអាហារដ៏ល្បីមួយ ហើយត្រូវបានប្រជាជនចិននិយមហូបច្រើនបំផុត ក្នុងអំឡុងបុណ្យទាននានា។ ប្រសិនស្ត្រីរៀបការរួច នាំយកនំនេះទៅលេងផ្ទះខាងប្តី វានឹងជួយរឹតចំណងស្វាមីភរិយាកាន់តែប្រសើរទ្វេឡើង។
គ្រាប់ធញ្ញជាតិ

ចំពោះស្រីវ័យក្មេង ដែលនាំយកគ្រាប់ធញ្ញជាតិរួមមាន ផ្លែមៀន ដំណាប់ពុទ្រា គ្រាប់ផ្កាឈូករ័ត្ន សណ្ដែកកដី និងគ្រាប់កៅឡាក់ ទៅសែនព្រេន នោះនឹងជួយឱ្យការបូងសួងរបស់នាងក្លាយជាការពិត។
ខសាច់មាន់

គេជឿថា ការបរិភោគមាន់អំឡុងខែទី៧ អាចជួយរារាំងសំណាងអាក្រក់ និងជួយការពារការបែកគ្នាជាមួយគូស្នេហ៍៕
អត្ថបទ៖ សន្យា
ចុចអាន៖ ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


