វប្បធម៌ ជំនឿ
ប្រជ្រុយបរិវេណផ្ចិតទាំង ៥ ទីតាំង បុរាណចារជាមនុស្សសំណាងខ្លាំង
នៅក្នុងទ្រឹស្ដីនរវិទ្យា ប្រជ្រុយត្រង់បរិវេណផ្ចិត ជាប្រជ្រុយដែលនាំសំណាងទាក់ទងនឹងទ្រព្យសម្បត្តិនាពេលអនាគតរបស់ម្ចាស់ខ្លួន ដែលវាមានអត្ថន័យតាមទីតាំងដូចជា៖
ប្រជ្រុយនៅផ្នែកខាងស្តាំនៃផ្ចិត

មិនថាប្រុសឬស្រីទេ បើមានប្រជ្រុយនៅខាងស្តាំនៃផ្ចិត ភាគច្រើនជាមនុស្សឆ្លាតវៃតាំងពីកំណើត និងជាប្រភេទមនុស្សសម្បូរទេពកោសល្យ។ ពួកគេជាមនុស្សចេះក្ដាប់ឱកាស ដូច្នេះហើយទើបបានជាអនាគតរបស់ពួកគេភ្លឺស្វាងខ្លាំង។ ក្នុងអាជីពការងារ ពួកគេងាយទទួលបានជោគជ័យណាស់។
ក្រៅពីទាក់ទាញសំណាង ប្រជ្រុយដែលលេចចេញនៅខាងស្ដាំផ្ចិត ក៏ជាប្រផ្នូលដែលងាយនាំមកនូវលាភជាច្រើនទៀតសម្រាប់ម្ចាស់ផងដែរ។ ចំពោះស្នេហា ច្រើនតែរលូន ស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ សម្រាប់មនុស្សស្រីដែលមានប្រជ្រុយនៅត្រង់នេះ ថ្វីបើសម្រស់ពុំសូវបាន ប៉ុន្តែនាងជាមនុស្សពោរពេញដោយមន្តស្នេហ៍ ទាក់ទាញបានតែអ្នកស្រឡាញ់រាប់អាន។
ប្រជ្រុយនៅផ្នែកខាងឆ្វេងនៃផ្ចិត

មនុស្សភាគច្រើនដែលមានប្រជ្រុយនៅផ្នែកខាងឆ្វេងនៃផ្ចិត តែងតែមានបុគ្គលិកលក្ខណៈអត់ធន់ខ្ពស់ និងរឹងមាំខ្លាំង។ មនុស្សទាំងនេះច្រើនតែមានការតាំងចិត្តខ្ពស់ ដោយពួកគេតែងតែខិតខំធ្វើតាមការងារឱ្យដល់ទីបញ្ចប់ មិនចេះទម្រន់។ ពួកគេរមែងកំណត់ផែនការ និងគោលដៅសម្រាប់ខ្លួនគេក្នុងការប្រកួតប្រជែង ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីនាំមកនូវភាពជោគជ័យសម្រាប់ខ្លួនឯង។ បែបនេះហើយ ទើបបានជាជីវិតពួកគេនាពេលអនាគតរមែងកាន់ជំនួញធំក្នុងដៃ ចំណែកលុយមានចាយមិនខ្វះ។
បើនិយាយពីជីវិតអាពាហ៍ពិពាហ៍វិញ អនាគតគ្រួសាររបស់ពួកគេពោរពេញទៅដោយសំណើច និងសុភមង្គលពេញប្រៀប។
ប្រជ្រុយនៅក្នុងរន្ធផ្ចិត

មិនថាស្រី ឬប្រុស បើមានប្រជ្រុយដុះនៅតំបន់កម្រណាស់នេះ ពិតជាមានសំណាងណាស់ ទាក់ទងនឹងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រោះវាជាទីតាំងដែលត្រូវបានចាត់ទុកជាប្រជ្រុយល្អបំផុត។ ផ្លូវអាជីពរបស់ពួកគេតែងតែភ្លឺស្វាង និងទទួលជោគជ័យខ្ពស់។
ថ្វីត្បិតជីវិតនៅក្មេងមានភាពលំបាកបន្តិច ប៉ុន្តែនៅពេលដែលពួកគេធំឡើង អ្វីៗក៏កាន់តែប្រសើរជាលំដាប់។ ពោលជីវិតរបស់ពួកគេច្រើនតែសម្បូរហូរហៀរដោយទ្រព្យធន។
ប្រជ្រុយនៅខាងលើផ្ចិត

តាមនរវិទ្យា ប្រសិនមនុស្សស្រីមានប្រជ្រុយនៅពីលើផ្ចិត ពួកគេភាគច្រើនមានថាមពលខ្លាំង និងក្រមសីលធម៌ការងារមិនធម្មតា។ ហើយដោយសារមានគុណសម្បត្តិដ៏អស្ចារ្យទាំងនេះ ពេលពួកគេពេញវ័យ ផ្លូវទៅកាន់អាជីពជួបប្រទះនឹងសំណាងធំ។ ជាពិសេសស្នេហា និងអាពាហ៍ពិពាហ៍របស់ពួកគេ មានតែផ្អែមល្ហែមកក់ក្ដៅ។
ចំណែកបុរសវិញ បើមានប្រជ្រុយនៅត្រង់ណេះ ពួកគេជាមនុស្សក្លាហាន និងមាននិស្ស័យល្អ។ ពួកគេមានភាពរហ័សរហួន និងឆ្លាតវៃតាំងពីក្មេងមកម្ល៉េះ ពេលចូលប្រឡូកក្នុងអាជីព ពួកគេកាន់តែមានទស្សនៈវិស័យល្អៗ ដែលនាំឱ្យរីកចម្រើនយ៉ាងខ្លាំង។ ក្រៅពីនេះ គេក៏ជាស្វាមី និងជាឪពុកដែលមានទំនួលខុសត្រូវខ្ពស់ចំពោះកូន និងគ្រួសារផងដែរ។
ប្រជ្រុយនៅខាងក្រោមផ្ចិត

មនុស្សដែលមានប្រជ្រុយនៅខាងក្រោមផ្ចិត ជាមនុស្សដែលកើតមកសម្រាប់ធ្វើជាអ្នកដឹកនាំ។ ជីវិតពួកគេភាគច្រើនពុំបាច់ខ្វល់ខ្វាយរឿងលុយចាយវាយនោះទេ ព្រោះពួកគេជាមនុស្សដែលងាយជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ។
បើស្ត្រីមានប្រជ្រុយកន្លែងនេះ ច្រើនតែជាប្រភេទមនុស្សពូកែធ្វើខាងការងារផ្ទះ ហើយគ្រួសារនឹងទទួលបាននូវភាពសម្បូរសប្បាយដោយសារនាង។ បើជាបុរស គេមានសមត្ថភាពទាក់ទាញសំណាង និងរស់នៅប្រកបដោយភាពសម្បូរបែបផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាជីពការងាររបស់ពួកគេមានការរីកចម្រើនយ៉ាងខ្លាំង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយលើផ្ទៃមុខ ៤ កន្លែង តាមជំនឿជាមនុស្សពោរពេញដោយសំណាងល្អ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


