វប្បធម៌ ជំនឿ
ប្រជ្រុយលើផ្ទៃមុខ ៤ កន្លែង តាមជំនឿជាមនុស្សពោរពេញដោយសំណាងល្អ
តាមជំនឿប្រជ្រុយជាផ្នែកមួយនៃសំណាង ឬអាចជាគ្រោះទៅលើម្ចាស់ប្រជ្រុយ តាមទីតាំងដែលវាកើតមាន។ ជាការពិតប្រជ្រុយខ្លះ ពិតជាពុំគួរទុកនោះទេ ព្រោះមិនត្រឹមតែអាក្រក់មើល ថែមទាំងនាំស៊យទៀតផង។ ផ្ទុយទៅវិញ ប្រជ្រុយត្រង់កន្លែងមួយចំនួន ថ្វីត្បិតមិនសូវស្អាត ប៉ុន្តែវាជាប្រជ្រុយនាំសំណាងដល់ម្ចាស់របស់វា។ ជាក់ស្ដែង ប្រជ្រុយលើផ្ទៃមុខ ត្រង់ ៤កន្លែងខាងក្រោម ចាស់ៗថានាំសំណាង ជោគជ័យ កិត្យានុភាព ក៏ដូចជាភាពសម្បូរបែបផងដែរ។

១. ប្រជ្រុយកណ្តាលប្រជុំចិញ្ចើមទាំងសងខាង

ប្រសិនមានប្រជ្រុយមួយនេះ មិនគួរកាត់ចេញទេ ព្រោះជាប្រជ្រុយរបស់មនុស្សល្បី មានអំណាច កិត្យានុភាព និងមនុស្សមានគុណូបការៈ ប្រៀបដូចជាមានភ្នែកទី៣ ដែលអាចមើលវាសនាអនាគតអ៊ីចឹង។ ដូច្នេះអ្នកណាមានវា គេចាត់ទុកថាល្អណាស់។
២. ប្រជ្រុយត្រង់គល់សក់ (កន្លែងណាក៏ដោយ)

មនុស្សណាមានប្រជ្រុយត្រង់ណេះ បុរាណថាជាមនុស្សវៃឆ្លាត ឆាកជីវិតនឹងភព្វប្រសព្វតែភាពជោគជ័យផ្ទួនៗ។ បើទោះបីជួបវិបត្តិ ព្យុះភ្លៀងយ៉ាងណា ក៏គង់ឆ្លងផុតដោយងាយ ហើយដោយសារភាពតស៊ូ ជីវិតរបស់គេនឹងក្លាយជាម្ចាស់មាសម្ចាស់ពេជ្រ រស់នៅដោយសុខសប្បាយ។
៣. ប្រជ្រុយលើមាត់ (មិនថាខាងឆ្វេង ឬខាងស្តាំ ជុំវិញមាត់)

ចាស់ៗចំណាំពោលថា មនុស្សជំពូកនេះ ពូកែនិយាយច្រើន ហើយគេនឹងជោគជ័យយ៉ាងត្រចះត្រចង់ដោយសារវោហារសព្ទរបស់គេនោះឯង។
៤. ប្រជ្រុយនៅលើបបូរមាត់

មនុសុ្សប្រភេទនេះវិញ ក៏ពូកែនិយាយមិនធម្មតាដែរ។ ដោយសារមាត់របស់គេប៉ិនចរចា គេក្លាយជាទីចាប់អារម្មណ៍នៃមនុស្សជាច្រើន ហើយជាការពិតភាពជោគជ័យនៅមិនឆ្ងាយពីគេនោះទេ។ មនុស្សនេះ នឹងក្លាយជាបុគ្គលដ៏លេចធ្លោក្នុងសង្គម ទោះបីមិនល្បីល្បាញអស្ចារ្យ ក៏ឆាកជីវិតកម្រជួបពាក្យថាបរាជ័យណាស់៕
អត្ថបទ៖ សន្យា
ចុចអាន៖ នារីមានប្រជ្រុយលើដើមទ្រូងទាំង ៤កន្លែងនេះ ជាមនុស្សសំណាងធំ
ចុចអាន៖ ប្រជ្រុយអាក្រក់ ២កន្លែង ចាស់ៗមិនចង់ឱ្យទុក ព្រោះអាចនាំចង្រៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


