វប្បធម៌ ជំនឿ
យល់សប្តិឃើញ “ពស់បៃតង” ជាសញ្ញានៃឧបសគ្គនៅក្នុងជីវិតប្ដីប្រពន្ធ
យល់សប្តិឃើញពស់ ជាទូទៅមានន័យថា ម្ចាស់ខ្លួនជិតបានជួបគូគ្រង ឬអាចចាប់ផ្ដើមទំនាក់ទំនងស្នេហ៍ថ្មី ប្រសិនបើអ្នកនោះធ្លាប់បែកបាក់កន្លងមក។ ទោះយ៉ាងណា យល់សប្តិនេះមិនសុទ្ធតែមានអត្ថន័យដូចគ្នាទាំងអស់ឡើយ វាអាស្រ័យលើពណ៌ពស់ដែលបានឃើញផងដែរ។ ក្នុងនោះពស់ពណ៌បៃតង បង្ហាញខ្លួនក្នុងយល់សប្តិ មានន័យថា៖

ពស់បៃតងមួយក្បាល
ជីវិតប្ដីប្រពន្ធមិនរលូនទេ ព្រោះដៃគូមិនហ៊ាននិយាយបើកចំហ ចំពោះបញ្ហាដែលខ្លួនមន្ទិល ដូច្នេះវាបានក្លាយភាពរកាំរកូសនៅក្នុងអាពាហ៍ពិពាហ៍។
ពស់បៃតងពីរក្បាល
ការព្រួយបារម្ភអំពីសុខភាពនឹងត្រូវបានដោះស្រាយ ព្រោះជំងឺតម្កាត់អាចត្រូវព្យាបាល ដោយសារមានមនុស្សជួយយកអាសារ។
ពស់បៃតងច្រើនក្បាល
រាល់ការរង់ចាំរបស់អ្នកមិនខកបំណងទេ អ្នកនឹងទទួលបានមកវិញនូវដំណឹងល្អទាំងការងារ ឋានៈតួនាទី ប្រាក់បៀវត្សរ៍ និងស្នេហា។
ពស់បៃតងវារមករក
វាជាសញ្ញាអំពីឧបសគ្គនៅក្នុងអាជីព ដោយសារអ្នកមិនអាចសម្រេចលទ្ធផលដូចការគ្រោងទុក ប៉ុន្តែប្រសិនបើមិនចុះចាញ់ អ្នកប្រាកដជាទទួលបានជោគជ័យ៕
អត្ថបទ៖ សន្យា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


