វប្បធម៌ ជំនឿ
រុក្ខជាតិ ៣ប្រភេទ តាមជំនឿហុងស៊ុយ មិនគួរដាំក្បែរផ្ទះ ព្រោះអាចនាំចង្រៃ
ហុងស៊ុយលំនៅដ្ឋាន ជាផ្នែកមួយនៃជំនឿអរូបិយដែលមុតជ្រៅនៅក្នុងផ្នត់គំនិតនៃប្រជាជនចិន និងអ្នកជាប់សែស្រឡាយចិនជាយូរមកហើយ។ អ្នកមានជំនឿមុតមាំ ឬជឿស៊ុបទៅលើហុងស៊ុយ រមែងប្រតិបត្តិតាមក្បួនខ្នាតដែលធ្លាប់អនុវត្តតរៀងមក ព្រោះគេជឿថា វាអាចចៀសសំណាងអាក្រក់ ហើយអាចជំនួសវិញនូវសំណាងល្អមកកាន់ជីវិត និងក្រុមគ្រួសារ។ តួយ៉ាងពេលជ្រើសរើសរុក្ខជាតិមកដាំជុំវិញផ្ទះ ឬយករុក្ខជាតិមកតាំងលម្អក្ដី គេរមែងចៀសឆ្ងាយនូវរុក្ខជាតិគ្មានហុងស៊ុយ ៣ ប្រភេទដូចខាងក្រោម ព្រោះខ្លាចនាំចង្រៃឧបទ្រព។
១. ដើមឈើធំៗ

ដើមឈើគ្រប់ប្រភេទដែលមានមែកធំត្រឈឹងត្រឈៃ គេមិនយកមកដាំក្បែរសំយ៉ាបផ្ទះឡើយ ព្រោះមែករបស់វា មិនត្រឹមតែបង្កការខូចខាតដល់រចនាសម្ព័ន្ធផ្ទះដូចជាបង្អួច ឬដំបូលនោះទេ ប៉ុន្តែតាមជំនឿ កាលណាមែកឈើទាំងនោដុះប្របនឹងគេហដ្ឋានខ្លាំងពេក នឹងមានវិញ្ញាណអមនុស្សចូលមកយាយីម្ចាស់ផ្ទះ ឱ្យរស់នៅមិនសុខ។
ដូច្នេះប្រសិនចង់ដាំដើមឈើធំៗ ដើម្បីបានជាម្លប់ អ្នកអាចជ្រើសរើសដាំនៅក្បែរបង ឬនៅឆ្ងាយពីផ្ទះយ៉ាងហោច ៥-១០ម៉ែត្រ។
២. រុក្ខជាតិមុតស្រួច

រុក្ខជាតិមុតស្រួច ឬមានបន្លា គេនិយមដាំវាដើម្បីបណ្ដេញអពមង្គល កុំឱ្យមកបៀតបៀនផ្ទះសម្បែង ប៉ុន្តែត្រូវដាំនៅមុខរបងទ្វារចូល ឬតាំងមាត់បង្អួច បើខុសពីកន្លែងនេះ គេជឿថា វាអាចបង្កគ្រោះ បង្កើតជារឿងក្ដៅក្រហាយក្នុងទីលំនៅទៅវិញ។
៣. រុក្ខជាតិដែលតម្រូវឱ្យកាត់ញឹកញាប់

រុក្ខជាតិប្រភេទណាក្ដីដែលតម្រូវឱ្យកាត់មែក ឬស្លឹកញឹកញាប់ពេក ត្រូវបានអ្នកមានជំនឿលើហុងស៊ុយ ចៀសវាងដាច់ខាត។ មូលហេតុដោយសារតែការវិលជុំនៃទិសសំណាងល្អនិងអាក្រក់ តែងតែកើតឡើងរៀងរាល់ ៤សប្ដាហ៍ម្តង ដោយសំណាងអាក្រក់នឹងវិលមកទិសដដែលវិញ។ ប្រសិនបើដាំរុក្ខជាតិ ត្រូវកាត់ចោលជារៀងរាល់ខែ វានឹងជំរុញថាមពលអវិជ្ជមានជារៀងរាល់ខែដូចគ្នា ដែលមានន័យថា សំណាងអាក្រក់នឹងនៅក្រវែលជុំវិញផ្ទះ មិនទៅណានោះទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ
ចុចអាន៖ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


