វប្បធម៌ ជំនឿ
សុបិនឃើញ “ម្ដាយស្លាប់” គួរបារម្ភដែរទេ?
សុបិនឃើញមនុស្សស្លាប់ ជាទូទៅតែងតែធ្វើឱ្យសាមីខ្លួនភ្ញាក់ឡើងដោយក្ដីភ័យព្រួយ ព្រោះយល់ថានេះជាប្រផ្នូលមិនល្អ។ ក្នុងនោះបើសុបិនឃើញសាច់ញាតិជិតដិតអានិច្ចកម្ម ជាពិសេសម្ដាយឬឪពុក នឹងរឹតតែបន្ថែមការភ័យព្រួយទ្វេឡើងមួយកម្រិតទៀត។ ជាការពិត សុបិនឃើញម្ដាយស្លាប់ អត្ថន័យរបស់វា មិនល្អជាប៉ុន្មានទេ ប៉ុន្តែក៏កុំទាន់ព្រួយបារម្ភអី ព្រោះសុបិននេះ មិនពាក់ព័ន្ធនឹងសុខទុក្ខម្ដាយរបស់អ្នកឡើយ។

អាជីព និងហិរញ្ញវត្ថុ
តាមការបកស្រាយពីសុបិនបុរាណ ចែងថា អ្នកនឹងត្រូវគេបោកប្រាស់លុយកាក់ មិនថាដោយផ្ទាល់ ឬតាមអ៊ីនធឺណិតក្ដី។ អំឡុងពេលនេះ ចូរប្រយ័ត្នចំពោះមនុស្សជិតស្និទ្ធជាងគេ ព្រោះដោយសារការជឿទុកចិត្តនេះហើយ ដែលអាចនាំឱ្យហិរញ្ញវត្ថុរបស់រលាយបាត់បង់ត្រឹមមួយប៉ព្រិចភ្នែក។ ចំណែកការងារវិញ អាចត្រូវបានគេក្បត់ លួចចាក់ពីក្រោយខ្នង ដោយយកអ្នកធ្វើជាស្ពានឆ្លង ដើម្បីឡើងឋានៈតួនាទី។
ស្នេហា និងគ្រួសារ
ចំពោះជីវិតប្ដីប្រពន្ធ នឹងមានមនុស្សជ្រៀតជ្រែកទំនាក់ទំនងអាពាហ៍ពិពាហ៍ បើទោះបីដឹងថាអ្នកមានម្ចាស់ហើយក្ដី។ ដូច្នេះសាមីខ្លួនផ្ទាល់គួរដាក់គម្លាតឱ្យបានត្រឹមត្រូវ ចៀសវាងបែកបាក់គ្នា ដោយសារអ្នកក្រៅ។ យ៉ាងណាមិញ សុបិននេះចំពោះមនុស្សនៅលីវ មានអត្ថន័យល្អទៅវិញ ដោយសារអ្នកនឹងអាចជួបមនុស្សគូគាប់ នៅកន្លែងសាធារណៈ ផ្សារទំនើប កន្លែងហាត់ប្រាណ ឬក្នុងវិស័យការងារ៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញឪពុកស្លាប់ មានន័យយ៉ាងណា?
ចុចអាន៖ យល់សប្តិ “បាក់ធ្មេញ” នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


