Connect with us

វប្បធម៌ ជំនឿ

លេខកំពូលសំណាងទាំង ៨ ក្នុងក្បួនហុងស៊ុយចិន អ្នករកស៊ីគួរដឹង

បានផុស

នៅ

នៅក្នុង​វប្បធម៌​ចិន ប្រជាជន​ជឿថា លេខជានិមិត្តរូបដែល​​អាច​នាំ​​សំណាង និង​លាភសក្ការ​ដល់​ពួកគេ​។ ដូច្នេះហើយ មុនចាប់បើករបររកស៊ី ឬរៀបចំពិធីមង្គលនានា ប្រជាជនចិន តែងប្រុងប្រយ័ត្នចំពោះការជ្រើសរើសលេខមកប្រើប្រាស់ ព្រោះវាទាក់ទងគ្នាខ្លាំងជាមួយនឹងរាសីចក្ររបស់ពួកគេ។

ជាមួយគ្នានោះ លេខ ៨, ២, ៦, និង ៩ គឺជាលេខសំណាងជាងគេ ដែលប្រជាជនចិនពេញនិយមបំផុត ហើយការបញ្ចូលលេខខាងលើយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ត្រូវបានចាត់ទុកជាលេខសំណាងផងដែរដូចជា ៦៦, ៨៨, ឬ១៦៨​ ជាដើម។

លេខ ៨

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខ ៨ ត្រូវ​បាន​គេ​ជឿ​ថា ជា​លេខ​សំណាង​បំផុត​នៅ​ប្រទេស​ចិន ព្រោះ​លេខ ៨ មាន​ទំនាក់​ទំនង​នឹង​ទ្រព្យ​សម្បត្តិ។ “ប្រាំបី” (八) ជាភាសាចិនត្រូវបានហៅថា “បា” ហើយស្តាប់ទៅស្រដៀងនឹង “ហ្វា” ដែលមានន័យថា “សុខសប្បាយ” ឬ “ក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី” ។

ក្នុងពេលអតីតកាល ប្រជាជនចិនតែងជ្រើសរើសលេខ ៨​ ជាពេលវេលា ឬកាលបរិច្ឆេទនៃព្រឹត្តិការណ៍សំខាន់ៗនៅក្នុងស្រុកទេស។ ឧទាហរណ៍ ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០០៨ បានចាប់ផ្តើមនៅយប់ថ្ងៃទី៨ ខែ៨ (សីហា) ឆ្នាំ២០០៨ វេលាម៉ោង ៨, ៨នាទី និង ៨វិនាទី ។

ក្រៅពីនោះជនជាតិចិន តែងយកលេខ ៨ ប្រើនៅក្នុងករណីជាច្រើនទៀតដូចជា លេខផ្ទះ លេខទូរសព្ទ សា្លកលេខ ថ្ងៃរៀបការ និងថ្ងៃបើកអាជីវកម្មថ្មីជាដើម។

លេខ ៦

៦ (六) បញ្ចេញសំឡេង “លីវ” ត្រូវបានគេចាត់ទុកថាមានសំណាងផងដែរ ព្រោះស្តាប់ទៅដូចជាពាក្យដែលមានន័យថា “ហូរ” ដែលវាបង្ហាញពីភាពរីកចម្រើនក្នុងជីវិត។ វាក៏មានន័យដែរថា សុខសប្បាយ។ ស្រដៀងគ្នាទៅនឹងលេខ៨ លេខ៦ ត្រូវគេពេញនិយមប្រើជាស្លាកលេខ និងលេខទូរសព្ទ។ នៅពេលដែលគូស្នេហ៍ភ្ជាប់ពាក្យ ខាងកូនកម្លោះតែងផ្តល់បណ្ណាការដល់គ្រួសារកូនក្រមុំ ជាលុយដែលមានខ្ទង់លេខ ៦ ជានិច្ច ព្រោះគេជឿថាបណ្ណាការនេះបង្ហាញពីជីវិតចុះសម្រុងគ្នាសម្រាប់គូស្នេហ៍។

លេខ ៩

៩ (久) បញ្ចេញសំឡេង “ជូរ” គឺជាលេខដែលពេញនិយម មិនខុសពីលេខ ៦ និង ៨ នោះទេ។ វាស្រដៀងទៅនឹងពាក្យដែលមានន័យថា រៀងរហូត។ ជាទម្លាប់នៅក្នុងប្រទេសចិន ក្នុងទិវានៃក្ដីស្រឡាញ់ ការជូននូវផ្កាកុលាបចំនួន ៩៩ ទង គឺតំណាងឱ្យក្ដីស្រឡាញ់ស្ថិតស្ថេរជានិរន្ត៍។ ៩ គឺជាលេខមួយខ្ទង់ខ្ពស់ជាងគេក្នុងចំណោមលេខមួយខ្ទង់ ដូច្នេះហើយ វាតំណាងឱ្យភាពពេញលេញនៃជីវិត។

លេខ ២

ជនជាតិចិនជឿជាក់យ៉ាងមុតមាំលើភាពសុខដុមរមនា និងតុល្យភាព ដូច្នេះលេខគូទទួលបានការប្រើប្រាស់ជាងលេខសេស។ ២ (两) បញ្ចេញសំឡេង “អឺ” ឬ “លៀង” ត្រូវបានគេចាត់ទុកជាលេខសំណាង ព្រោះជនជាតិចិនជឿថា អ្វីៗដែលល្អៗនឹងចូលមកជាគូ។ ដូចនេះទើបបានជាគេសង្កេតឃើញនៅក្នុងតួអក្សរ នៅក្នុងម៉ាកយីហោ ឬអំណោយមួយចំនួនតែងភ្ជាប់ជាមួយលេខ២ មិនសូវខាន។

លេខ ៣

៣ (三) សូរសព្ទ “សាន” ត្រូវបានគេចាត់ទុកជាលេខលាភលេខជ័យមួយផងដែរ ដោយសារតែវាភាពស្រដៀងគ្នានៃពាក្យដែលមានន័យថាកំណើត។ លើសពីនេះទៀត លេខនេះតំណាងឱ្យដំណាក់កាលទាំងបីក្នុងជីវិតរបស់មនុស្សគឺ កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។

លេខ ៥

៥ (五) ដែលបញ្ចេញសំឡេង “វូ” ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុទាំងប្រាំរួមមាន ដី ទឹក ភ្លើង ឈើ លោហៈ ដែលវាត្រូវបានចាត់ទុកជាមូលដ្ឋាននៃការកកើតពិភពលោកក្នុងវប្បធម៌ចិនបុរាណ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងអធិរាជចិនដូចគ្នា។

ឧទាហរណ៍មួយគឺច្រក Tiananmen ដែលជាច្រកចូលដ៏សំខាន់ទៅកាន់ទីក្រុងហាមឃាត់។ ក្លោង​ទ្វារ​នេះ​មាន​ក្លោង​ទ្វារ​ចំនួន ៥។ នៅក្នុងប្រវត្តិសាស្ត្រចិន លេខ ៥ ត្រូវបានគេប្រើនៅក្នុងចំណាត់ថ្នាក់ជាច្រើនដូចជា រសជាតិប្រាំ (ផ្អែម ជូរ ប្រៃ ហឹរ ចត់) ភ្នំពិសិដ្ឋចំនួនប្រាំ (Huashan, Hengshan នៅហ៊ូណាន, Hengshan នៅ Shanxi, Songshan និង Taishan) ជាដើម។

លេខ ៧

៧ (七) បញ្ចេញសំឡេង “ឈី” គឺជាលេខដែលតំណាងឱ្យការរួបរួម និងភាពសុខដុមរមនា។

លេខ ១៣

នៅប្រទេសលោកខាងលិចលេខ ១៣ ត្រូវបានគេចាត់ទុកជាលេខចង្រៃ។ ប៉ុន្តែនៅក្នុងវប្បធម៌ចិន លេខ ១៣ គឺជាលេខសំណាង ដែលមានន័យថា “កំណើន” ឬ “ភាពរស់រវើក” ៕

អត្ថបទ៖ សន្យា

ចុចអាន៖ «លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ

ចុចអាន៖ ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៨ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម