វប្បធម៌ ជំនឿ
មហោស្រពសិល្បៈខេត្តកំពត ឆ្នាំ២០២៣ មានអ្វីពិសេស បន្ទាប់ពីអាក់ខាន ៣ឆ្នាំ?
លោកស្រី អុន សុខនី ប្រធានគណៈកម្មាធិការមហោស្រពសិល្បៈខេត្តកំពត បានឱ្យ “កម្ពុជាថ្មី” ដឹងថា គណៈកម្មាធិការមហោស្រពបានជួបប្រជុំជាប្រចាំដើម្បីរៀបចំកម្មវីធីមហោស្រពសិល្បៈខេត្តកំពតឡើងវិញ បន្ទាប់ពីការខកខានអស់រយៈពេល ៣ឆ្នាំ។ ក្រុមគណៈកម្មាធិការ មានសេចក្តីរីករាយ រំភើប នូវផែនការបច្ចុប្បន្នភាព និងចក្ខុវិសយ័វែងឆ្ងាយរបស់មហោស្រព ដើម្បើនាំមកនូវភាពផ្លាស់ប្តូរដោយវិជ្ជមានដល់សហគមន៍ខេត្តកំពត តាមរយៈមហោស្រពសិល្បៈខេត្តកំពត ខណៈឆ្នាំ២០២៣នេះ ជាព្រឹត្តិការណ៍លើទី៣ នៃមហោស្រពសិល្បៈខេត្តកំពត។

លោកស្រី អុន សុខនី បានឱ្យដឹងបន្ថែមថា មហោស្រពសិល្បៈខេត្តកំពត ឆ្នាំ២០២៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី១ ខែមេសា ២០២៣។ កម្មវិធី ៣ថ្ងៃនេះ នឹងបង្ហាញស្នាដៃសិល្បៈដែលមានទេពកោសល្យផ្សេងៗដូចជា សិល្បៈ បុរាណ សហសម័យ ការប្រគុំឥន្រ្តី ភ្លេងខ្មែរ របាំ និងគំនូរ ព្រមទាំងការប្រគំតន្រ្តីរបស់ អ្នកសិល្បៈល្បីឈ្មោះ យុន យង, ក្រុមស្ត្រី ស្គរធំ មាធា, ក្រុមសម្តែងសហសម័យ អេពិកអាតអីនខោនធើ របស់ អេពិអ (Epic Arts), ក្រុមសម្តែសិល្បៈបុរាណពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមសម្តែងសិល្បៈពី ផ្ទះយុវវ័យ និងវប្បធម៌ (MJC), ក្រុមសម្តែងភ្លេងបុរាណប្រពៃណី វិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែ (KCDI) និងក្រុមសម្តែង ភូមិកុមារ និងចាប៉ីដងវែង។

លោកស្រី អុន សុខនី មានប្រសាសន៍បន្ថែមថា លើសពីនេះ កម្មវិធីមហោស្រពក៏មាន សិក្ខាសាលាសិល្បៈទម្រង់ផ្សេងៗគ្នា កិច្ចពិភាក្សាអំពីការងារសិល្បៈ និងផ្នែកពាក់ព័ន្ធ ព្រមទាំងមានលេងល្បែងកម្សាន្តប្រពៃណីខ្មែរ និងមានសកម្មភាពជាច្រើនទៀតដែលមហោស្រពបង្កើតឡើងដើម្បីមានទំនាក់ទំនងរវាងសិល្បៈ និងដើម្បីជួយឱ្យមានការយល់ដឹងបន្ថែមពីការងារសិល្បៈ និងវប្បធម៌។

លោកស្រី អុន សុខនី បញ្ជាក់បន្ថែមថា ដើម្បីឱ្យការសហការណ៍ល្អ និង មហោស្រពមាននិរន្តភាព យើងធ្វើការស្និលស្នាលជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ដូចជា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរសង្គមកិច្ច មន្ទីរទេសចរណ៍ មន្ទីរព័ត៌មាន និងមន្ទីរអប់រំ យុវជន និងកីឡា។

គួររំលឹកថា មហោស្រពសិល្បៈខេត្តកំពត បង្កើតឡើងនៅឆ្នាំ២០១៨ ដែលមានគណៈកម្មាធិការមហោស្រព ពី អង្គការ អេពិកអាត (Epic Arts) វិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) និង Saraswati Publishing ដោយបានរៀបចំកម្មវិធីដំបូងមានលក្ខណៈតូចនៅវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI)។ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការបានរៀបចំមហោស្រពសិល្បៈខេត្តកំពតលើក ទី២។

ដោយឡែកនៅឆ្នាំ២០២០ ដល់ ២០២២ មិនបានធ្វើកម្មវីធី មហោស្រពសិល្បៈទេ ពីព្រោះបញ្ហាជំងឺរាលដាល កូវីដ-១៩។ គណៈកម្មាធិការ មហោស្រពយកពេលវេលានេះសម្រាប់ ធ្វើការឆ្លុះបញ្ចាំង វាយតម្លៃ កែសម្រួលរចនាសម្ព័ន្ធ និងរៀបចំផែនការរយៈពេលវែង ក្នុងអំឡុងពេលជាមួយគ្នានេះដែរ Saraswati Publishing បានលាលែងពីគណៈកម្មាធិការមហោស្រព ហើយគណៈកម្មាធិការបានជ្រើសរើគណៈកម្មាធិការបន្ថែម ក្នុងនោះមាន អង្គការ ផ្ទះយុវវ័យ និងវប្បធម៌ (MJC) សាលាភាសាបរទេសជុំគ្រៀល(CLS)៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


