Connect with us

វប្បធម៌ ជំនឿ

ផ្កាយ​សំណាង៧ទិស នាំឱ្យអ្នកកើតឆ្នាំរកាលាចាកពីភាពលំបាកលំបិនត្រឹមខែកុម្ភៈ

បានផុស

នៅ

មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ នឹងមានជីវិតធូរស្បើយក្នុងឆ្នាំ ២០២១។ ពួក​គេអាចធ្វើការបានស្រួល និងមានពេលច្រើនដើម្បីរួមដំណើរសប្បាយ សុខមាលភាព ជាមួយគ្រួសារនិងមិត្តភក្តិ។ ការស្ទុះស្ទារផ្នែក​ហិរញ្ញវត្ថុរបស់ពួកគេនឹង​បង្ហាញ​ភា្លមៗតាមរយៈការបានរង្វាន់ និងប្រាក់ចំណេញមួយចំនួនពីការវិនិយោគត្រឹមពាក់កណ្តាលខែ​កុម្ភៈឡើងទៅ អន់មកវិញនៅខែមិថុនាបន្តិច​ហើយក៏ឡើងវិញជារៀងរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាខែមករានិងកុម្ភៈ មាន់ផែនដីមិនទាន់បាន​ឡើងតំណែង​ឬទទួលបន្ទុកការងារដែលអាចជាទន់ រកប្រាក់ចំណេញបាន​ច្រើនភ្លាមៗ​តែនេះជាចក្ររាសី ដែលផ្កាយ​៧ទិស នាំឱ្យមាន់ផែនដីនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅកន្លែងរកស៊ីធ្វើការ ពើងទ្រូងឡើងវិញបាន ។​ ចូររក្សា​ភាពសប្បុរសដើម្បីផ្តល់បទពិសោធន៍ដល់អ្នកដទៃហើយ​ថៅកែរបស់ពួកគេពិតជាកោតសរសើរផ្តល់រង្វាន់ជាមួយនឹងប្រាក់ខែខ្ពស់។ ខ្លួនឯងត្រូវជឿជាក់ទាំងស្រុងទៅលើ អំពើល្អ ការអត់ធ្មត់ និងវាចាកភាពក្រអឺតក្រទមទាំងឡាយកាលពីមុន។

យោងទៅតាមសំណាងរបស់មាន់ផែនដី ក្នុងឆ្នាំ ២០២១ មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ មានសំណាងមិនថា យកលុយទៅ​វិនិយោគឬទិញភាគហ៊ុន។

ជាក់ស្តែងមានផែនដីទាំងឡាយក្នុងវ័យ​៥២ ឆ្នាំនេះ និង​ផ្តោតអារម្មណ៍ចេញពីការងារទៅគ្រួសារ ព្រោះអាចមានលាភបានកូនប្រសារ​ឬចៅ ។ ពួកគេអាចអភិវឌ្ឍចំណង់ចំណូលចិត្តទូទៅ ទៅជា​សាមញ្ញ ចង់តែដើរកំសាន្ត ដូចជានេសាទនិងគូរគំនូរជាជាប្រកួតប្រជែងគ្នា។

បញ្ហាសុខភាពភាគច្រើនគួរ​ចាប់ផ្តើមលេងកីឡា ដើម្បីពង្រឹងសុខភាពឡើងវិញក្រោយពីដំណំគួរសមទាំងកាយនិងចិត្ត​ក្នុងឆ្នាំជូត។

ឆាកជីវិត

មាន់ផែនដីកើតឆ្នាំ ១៩៦៩ជា​បុគ្គលដែលមាន​ឆន្ទៈខ្ពស់ អាចប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេធ្វើ មិនបោះបង់ចោលដោយងាយឡើយ។ ពួកគេឧស្សាហ៍ព្យាយាម មានសមត្ថភាពនិងមានការប្រកួតប្រជែងខ្លាំង កាចបន្តិច និយាយឌឺដងច្រើន និងក្រអឺតក្រអោង ជាមួយនឹងបុគ្គលិកលក្ខណៈរឹងមាំ។ ក្នុងពេលជាមួយគ្នានេះពួកគេមានការស៊ូទ្រាំដ៏អស្ចារ្យនិងការអត់ធ្មត់ខ្ពស់ មិនងាយរំខានពីសម្តីខាងក្រៅឡើយ។ នៅពេលធ្វើអ្វីៗហើយពួកគេអាចចំណាយពេលច្រើន មិនចុះញ៉ម ឬរារែក ពិសេស​លើអ្វីដែលពួកគេចូលចិត្ត។

ទោះជាយ៉ាងណាក៏ដោយ មាន់ផែនដីមានគំនិតមិនពិតរបស់ខ្លួន និងមិនងាយទទួលការល្បួងឡើយង ពួកគេមានទំនុកចិត្តខ្លាំងពេករហូត​ដល់មិនងាយ ក្នុងការទទួលយកយោបល់របស់អ្នកដទៃហើយជាទូទៅ ពួកគេចូលចិត្តតែការសរសើរប៉ុណ្ណោះ។

អាជីព

មាន់ ផែនដីឆ្នាំ ១៩៦៩ មានអាជីពជាប់លាប់ ក្នុងជីវិត​របស់ពួកគេ។ ពួកគេមាន​មិត្តច្រើន តាមជ្រោមជ្រែង​តែក៏មាន​អ្នកច្រណែនច្រើនដែរ។ការងារល្អបំផុតនិងដៃគូធ្វើការល្អរបស់មាន់ផែនដីគឺ​ អ្នកនយោបាយ អ្នកការទូត អ្នកនិយាយជាសាធារណៈ អ្នករចនាសម្លៀកបំពាក់ អ្នកកែសម្ផស្ស អ្នកនាំភ្ញៀវទេសចរណ៍ តារាសម្តែង អ្នកកំប្លែង អ្នកវិទ្យាសាស្ត្រ។ ល។
មនុស្សដែលកើតក្នុងឆ្នាំមាន់ ចូលចិត្តនិយាយច្រើនណាស់ ហើយពួកគេអាចបញ្ចេញសំលេងខាងក្នុងរបេះដូងមក​បានយ៉ាងប្រសើរ ដូច្នេះអ្នកនិយាយជាសាធារណៈអ្នកនយោបាយនិងអ្នកការទូតក៏ជាអាជីពសមរម្យផងដែរ

ការងារមិនសមស្របសម្រាប់សត្វមាន់ផែនដី គឺ​មុខរបរដែលជាមន្ត្រីរាជការមានថានានុក្រម ដោយសារ​ ពួកគេភាគច្រើនមិនសូវមាន​គំនិតបញ្ចេញមតិផ្លូវការនៅក្នុងកន្លែងធ្វើការ ឬពូកែតស៊ូមតិ​ឡើយ ណាមួយ​គេនិយាយច្រើន អាចនាំឱ្យមាន​ការប្រកាន់ទោសអូសដំណើរ​។

ដៃគូធ្វើការល្អបំផុត

មាន់និងពស់ឬនាគ ពួកគេអាចគោរពគ្នាទៅវិញទៅមកនិងជួយគ្នាទៅវិញទៅមកហើយ​មានការរីកចម្រើនយ៉ាងខ្លាំងក្នុងអាជីពអ្វីក្តី​របស់សាមគ្គីភាពពួកគេ ។
ជាមួយស្វានិងជ្រូក ពួកគេទាំងបីនាក់ត្រូវតែធ្វើការជាមួយគ្នាចាំបាច់ទើបទទួលបានជោគជ័យ។ ពួកគេពឹងផ្អែកលើគ្នាហើយមិនអាចបំបែកពីគ្នាបានទេ បើមិនដូច្នេះទេនឹងមានឥទ្ធិពលផ្ទុយ។

ដៃគូការងារមិនល្អហាមដាច់ខាតគឺជាមួយទន្សាយ និងឆ្កែ ព្រោះមាន់ផែនដី មានទស្សនៈខុសគ្នាទាំងស្រុង​ជាមួយពួកគេ ហើយគ្មានថ្ងៃ​ពួកគេមិនអាចយល់គ្នាបានទេ ដូច្នេះវាពិបាកសម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។

ដំបូន្មានសម្រាប់ការអភិវឌ្ឍន៍អាជីព

អ្នកដែលមានរាសីចក្រជាមាន់ផែនដី ច្រើន​មិនសូវចេះអត់ធ្មត់ហើយចង់បញ្ចប់អ្វីៗគ្រប់យ៉ាងឱ្យបានលឿនៗ តាមដែលអាចធ្វើទៅបាន ដែលជាទូទៅធ្វើឱ្យពួកគេធ្វើខុស។ ពួកគេបន្តភាពឥតខ្ចោះក្នុងគ្រប់រឿងទាំងអស់ហើយតែងតែសង្ឃឹមថាអាចបំពេញការងាររបស់ខ្លួនបានល្អបំផុត ប៉ុន្តែផលនៃការខិតខំរបស់ពួកគេជារឿយៗត្រូវបានលួចក្រេឌីតដោយអ្នកដទៃ ដែលនាំឱ្យពួកគេត្អូញត្អែរនិងផ្តល់ឱ្យមេដឹកនាំនូវរឿងច្រើនសម្រាប់ដោះស្រាយ។ ទោះមិនធ្វើការ​ងារតែការរស់នៅជាមួយ​ពួកគេ​នឹងមានរឿងមិនចេះចប់ទេ​ តោងតែមាន​ការអត់ធន់ខ្ពស់ទើបអាចមាន​ជីវិតភពប្រសប់ជាមួយ​មាន់ផែនដីបាន។

ចូររករូបសត្វជ្រូកជាចម្លាក់ស្ពាន់ឬប្រាក់ ឬប្លាទីនពាក់ជាប់ខ្លួន ទម្លាក់ភាព​អស្មិមានៈ​និងបង្កើតធាតត្រជាក់ត្រជុំផ្លូវចិត្ត​។

ទ្រព្យសម្បត្តិ

រកា​កើតក្នុងឆ្នាំ ១៩៦៩រមែង​មាន​ប្រាក់ចំណូលមិនសូវមានច្រើនទេនៅក្រោមវ័យ៤០ឆ្នាំ ប៉ុន្តែដរាបណាពួកគេឆ្លងកាត់គ្រាលំបាកទាំងនេះបាន អ្វីៗនឹងដំណើរការទៅយ៉ាងរលូន ហើយប្រាក់ឈ្នួលនិងប្រាក់សោធនរបស់ពួកគេនឹងកើនឡើងខ្ពស់ក្រោយវ័យ​៥០ឆ្នាំ។ ទន្ទឹមនឹងនេះ កាន់តែចាស់ឡើង ពួកគេដឹងពីរបៀបវិនិយោគត្រឹមត្រូវ និងពូកែសន្សំលុយដែរដូច្នេះពួកគេមានទ្រព្យសម្បត្ដិល្អគួរសមនៅក្នុងពាក់កណ្តាល​ជីវិតចុងក្រោយ។ ចូររក​អង្ករ គ្រប់ប្រភេទ​មួយ​កែវថ្លាតាំងលំអរលើតុរកស៊ី​ឬក្បែរដំណេក ​ជាហេតុនាំមកនូវលាភសក្ការៈពេញមួយជីវិតរបស់អ្នកឆ្នាំមាន់ផែនដី។

ស្នេហានិងទំនាក់ទំនង

ជោគវាសនានៃក្តីស្រឡាញ់និងទំនាក់ទំនងសម្រាប់មាន់ផែនដីគឺ មួយទល់នឹងមួយ​និងរលូនណាស់។ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេមានសុភមង្គល ជួបគូជីវិត​ល្អចេះជួយទុក្ខធុរៈគ្នា​ពិតមែន។ ប៉ុន្តែដោយ​ទទួលឥទ្ធិពលពីបរិយាកាសការងារតឹងតែង ពួកគេអាចជួបប្រទះនឹងទំនាស់សម្តី​ច្រើន។ ពួកគេត្រូវតែប្រកាន់សម្តីសុភាពរាបសារ អត់ធ្មត់ ព្រោះចរិតធម្មជាតិសម្តីក្រអឺឮត ប្រកាន់ញាតិ​របស់ពួកគេ​ មិនត្រឹមតែធ្វើឱ្យខូចខាតដល់អាពាហ៍ពិពាហ៍របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អាជីពនិងទ្រព្យសម្បត្តិផងដែរ

សុខភាព

មាន់ផែនដីមាន​ផ្កាយសុខភាពខ្សោយ​តាំងពីកំណើតដែលទាមទារឱ្យឱហាត និង​ត្រូវថែរក្សារាងកាយឱ្យបានល្អ។ ដោយសារតែទំលាប់ញ៉ាំមិនល្អ នេះបន្តិចនោះបន្តិច ងាយស្រួលរងជំងឺក្រពះពោះវៀនឬសន្លាក់ច្អឹង។ ពួកគេគួរតែរក្សារបបអាហារដែលមានសុខភាពល្អ មានវិន័យជាប់លាប់រឿងបរិភោគ គួរបង្ខំទទួលទានផ្លែឈើនិងបន្លែឱ្យបានច្រើននិងចេះធ្វើសមាធិតាំងពីក្មេង៕

គ្រូ ឯម

ចុចអាន៖ មមីកើតឆ្នាំ ១៩៩០ ត្រូវប្រុងប្រយ័ត្នផ្នែកអាជីព នាឆ្នាំ២០២១នេះ

ចុចអាន៖ ម្សាញ់ កើតឆ្នាំ ១៩៦៥ រាសីឡើងខ្ពស់ដើមឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កំពត​រៀបចំ​ទីកន្លែង​សាងសង់​ប្រាសាទ​លោកយាយ​ម៉ៅ​លើ​ភ្នំ​ទ្វារ​ថែមទៀត​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ចូល​ឆ្នាំ​ថ្មី អតិថិជន ក្រុមហ៊ុនវឌ្ឍនៈ ឈ្នះ​រង្វាន់​ជាច្រើន​! ឈ្នះ​លុយ ឈ្នះ​មាស ឡាន ម៉ូតូ និង​ឈ្នះ​រង្វាន់​ធំៗ​ផ្សេងទៀត

សន្តិសុខសង្គម៤ ម៉ោង មុន

ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម