វប្បធម៌ ជំនឿ
ឃើញគ្រែនៅក្នុងក្តីសុបិន សំដៅទៅលើភាពសុខស្រួល និងសន្តិភាព
ប្រសិនបើសុបិនឃើញគ្រែធំមួយទុកថាជាតំណាងឱ្យផាសុកភាពនិងសន្តិភាព បន្ទាប់ពីមានការតស៊ូហត់នឿយក្នុងជីវិតមួយរយៈពេលវែងមកហើយ។

បើឃើញគ្រែច្រើនក្នុងសុបិន បង្ហាញថានឹងរកឃើញការគាំទ្រពីកន្លែងច្រើនក្នុងពេលតែមួយសម្រាប់ការគាំទ្រការងារយើងក្នុងជីវិតពិត។
បើឃើញថាគ្រែមានសភាពតូចចង្អៀតតំណាងឱ្យមនុស្សណាម្នាក់ដែលតែងតែដឹកនាំគ្រប់គ្រងយើងនឹងចាកចេញបន្សល់នូវសេរីភាពនិងសុភមង្គល។ ប្រសិនបើយល់សប្តិឃើញគ្រែមិនស្អាតវិញជាប្រផ្នូលប្រាប់ថា នឹងមានលុយច្រើនហើយនឹងចំណាយប្រាក់នេះអស់វិញ។

ឃើញគ្រែស្អាតពណ៌សឬពណ៌ស្រាលៗ ទន់ល្មើយនៅក្នុងក្តីសុបិន នឹងជាប្រផ្នូលថាម្ចាស់សុបិននឹងធូរស្បើយចេញពីរឿងជីវិត ទទួលបានផាសុកភាព លាភ ឋានៈផ្ទះធំទ្រនំខ្ពស់ដោយមិនចាំបាច់មានការតស៊ូ។
ប្រសិនបើឃើញថាគ្រែមានភាពកខ្វក់ ស្នាមប្រឡាក់ហើយមានក្លិនមិនល្អនោះ ពណ៌ខ្មៅឬស្រអាប់ក្នុងក្តីសុបិនមានន័យថា នឹងមានជំងឺ។
ដើម្បីសុបិន្តថាអ្នកដេកនៅលើគ្រែហើយបានសម្រាក បង្ហាញថា មិត្តភក្តិណាម្នាក់នឹងចូលបន្តការងាររបស់អ្នក ហើយគាត់នឹងប្រគល់ឱ្យវិញបន្ទាប់ពីដំណើរការបានមួយរយៈ។
ដើម្បីមើលឃើញគ្រែនិងកម្រាលជាឈុតទាំងព្រម ស្អាតប្រណីតមានសណ្តាប់ធ្នាប់ ក្នុងជីវិតពិតអ្នកនោះនឹងប្តូរទីលំនៅបច្ចុប្បន្នទៅរកគេហដ្ឋានស្កឹមស្កៃដោយមានប្រាក់ចំណូលខ្ពស់ ដែលជីវិតងាយស្រួលនិងទទួលបានដោយគ្មានការប្រឹងប្រែងអ្វី យ៉ាងមានសុខុមាលភាព។

ប្រសិនបើឃើញអ្នកកំពុងរៀបចំគ្រែក្នុងក្តីសុបិន ប្រផ្នូលថា អ្នកមានបុគ្គលិក ជំនួសដៃជើងច្រើន។
ឃើញគ្រែសើម នៅក្នុងក្តីសុបិនបង្ហាញថា នឹងមានមនុស្សម្នាក់ស្កាត់ជួបនាំមកនូវព៏ត៌មានដ៏មានសារៈសំខាន់ក្នុងការងារនិងឋានៈ។
ឃើញគ្រែនៅក្នុងអន្តេវាសិកដ្ឋានប្រផ្នូលថា យើងនឹងយកឈ្នះមារព្យាបាទទាំងឡាយ។
ឃើញការទិញគ្រែថ្មីនៅក្នុងក្តីសុបិនវិញបង្ហាញថាយើងនឹងទទួលបានការគោរពពីព្រោះកេរ្ត៍ឈ្មោះ ចំណែកការលក់គ្រែនៅក្នុងក្តីសុបិនតំណាងឱ្យអ្នកចាស់ទុំម្នាក់គួរឱ្យគោរពនឹងមកលេងអ្នក។
បើ់សុបិនឃើញថាធ្លាក់ពីលើគ្រែបង្ហាញថានឹងផ្លាស់ទៅកន្លែងផ្សេងទៀតដើម្បីទទួលបានការលួងលោមនិងការធូរស្បើយជាងកន្លែងចាស់។
ឃើញគ្រែថ្មនៅក្នុងក្តីសុបិនវិញបង្ហាញថាអ្នកនឹងឈប់សម្រាកពីការងារឬសាលារៀនមួយរយៈ។

ដើម្បីមើលឃើញគ្រែរោមចៀមនៅក្នុងក្តីសុបិន្តរបស់អ្នកសំដៅទៅលើការជីវិតប្រណីតភាពដែលនឹងចូលមកដល់ហើយមានរយៈពេលវែង។ តែ ប្រសិនបើឃើញគ្រែធ្វើពីឈើឬដែកនៅក្នុងក្តីសុបិនបញ្ជាក់ពីរង្វាន់ជាលទ្ធផលនៃការខិតខំ។
បើឃើញគ្រែឆេះភ្លើងក្នុងក្តីសុបិនបង្ហាញថាសន្តិភាពរក្នុងគ្រួសារនឹងខូចបង់ព្រោះការកកូរកកាយ។
បើឃើញខ្លួនឯងលោតលេងលើគ្រែក្នុងក្តីសុបិន អាចសំដៅទៅលើបុគ្គលិកដ៏មានស្នាដៃម្នាក់ដែលមកពីប្រទេសក្រៅ ឆាប់ៗនេះនិងមកជួយសម្របសម្រួលការងារឱ្យរលូន។ ប្រសិនបើឃើញមនុស្សមួយចំនួនកំពុងលោតលើគ្រែក្នុងក្តីសុបិនបញ្ជាក់ថាមនុស្សដែលនឹងជួយការងារមកពីបរទេសទាំងអស់៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញត្រី សំណាងខាងលុយកាក់ ប្រសិនត្រីស្លាប់ជាប្រផ្នូលមិនល្អ
ចុចអាន៖ រុក្ខជាតិក្នុងសុបិន ជាតំណាងការលូតលាស់នៃជីវិតការងារ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


