វប្បធម៌ ជំនឿ
ដំណើររឿង របាំបុរាណច្នៃថ្មី “សហធាតុ” មានខ្លឹមសារពិសេស យ៉ាងណា?
ទស្សនិកជន ដែលបានទស្សនា របាំបុរាណច្នៃ ចំណងជើង “សហធាតុ” ពិតជាបានត្រេកត្រអាលនឹងក្បាច់រាំ នៃតួអង្គ ដែលទ្រង់គ្រឿងសម្លៀកបំពាក់ និងអលង្ការបុរាណយ៉ាងពិចិត្រ ចាក់ក្បាច់តាមចង្វាក់ភ្លេងពិណពាទ្យយ៉ាងរណ្ដំ មានទាំងរន្ថាន់ មានទាំងលន្លង់លន្លោច ជាមួយពន្លឺភ្លើងភ្លឹបភ្លែតៗគួរឱ្យទាក់ទាញ។ នេះគ្រាន់តែភាពអស្ចារ្យនៃរូបភាពខាងក្រៅ ចំណែកខ្លឹមសារខាងក្នុង តើមានអត្ថន័យពិសេសយ៉ាងណា?

លោក ឃុន ចាយ ជាស្ថាបនិក នៃរបាំបុរាណច្នៃ “សហធាតុ” បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា របាំនេះមានរបាំមួយនេះមានរយៈពេល ១៧ នាទី ដោយមានតួអង្គសម្ដែងចំនួន ៥ នាក់ ដូចជា លោករូបលោកផ្ទាល់ សម្ដែងជាធាតុភ្លើង, លោក ឥន សេរីវិបុល សម្ដែងជាធាតុខ្យល់, លោក សឿ ចំរើន សម្ដែងជាតួសរីរាង្គ, លោក ភន សន្យា សម្ដែងជាធាតុទឹក និងលោក ប៉ាត រស្មី សម្ដែងជាធាតុដី។

លោក ឃុន ចាយ មានប្រសាសន៍បន្ថែមទៀតថា៖ របាំនេះបានថ្លែងពីដំណើរបេសកកម្ម នៃធាតុទាំង៤ មានដូចជា ទឹក ដី ភ្លើង និងខ្យល់ ក្នុងការផ្ដល់នូវធាតុទាំងបួន ក៏ដូចជាពរជ័យទៅឱ្យសិរីរាង្គមួយ។ តែផ្ទុយទៅវិញ ធាតុភ្លើងបានលួចយកសិរីរាង្គនោះ ដោយគិតថា ខ្លួនគឺជាភ្លើង ជាធាតុមួយដែលអស្ចារ្យលើសធាតុផ្សេងៗ ដោយអាចដុតបំផ្លាញទ្វីបទាំងមូលបាន ដូច្នេះមិនចាំបាច់ត្រូវការគ្រាំទ្រ សហការពីធាតុដទៃនោះឡើយ”។

ស្ថាបនិករបាំបុរាណច្នៃ វ័យ ២៦ ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា៖ “ជាចុងក្រោយ ធាតុភ្លើងបានបរាជ័យក្នុងបេសកម្មម្នាក់ឯងមួយនេះ ហើយធាតុទាំង៣ បានណែនាំ។ ទីបំផុត ធាតុទាំង៤ បានត្រលប់មករួបរួមគ្នាជាថ្មី ហើយបេសកកម្មមួយនេះក៏ទទួលបានផ្លែផ្លាជាទីមោទនៈ ហើយសិរីរាង្គក៏បានជីវិតពេញបរិបូរណ៍ ពេញដោយពរជ័យរស់នៅប្រកបដោយសុភមង្គល និងសុខសន្ដិភាព”។

សិល្បករ នៃក្រុមនារ្យរស រូបនេះ បានឱ្យដឹងបន្ថែមថា លោកបង្កើតខ្លឹមសាររបាំនេះ ដោយសារ កាលកំឡុងដើមត្រីមាសទី២ (ខែមេសា) ឆ្នាំ២០២៣ លោកបានចូលរួមវគ្គសិក្សាមួយនៅប្រទេសថៃ រយៈពេល ៣ ខែ។ ខណៈប្រទេសកម្ពុជាមានសន្តិភាព រូបលោកអាចមករៀនឆ្លងប្រទេសដោយចិត្តរីករាយ ប៉ុន្តែលោកឃើញសិស្សជនជាតិមីយ៉ាន់ម៉ា ខ្វល់ខ្វាយច្រើនពីគ្រួសារពួកគេក្នុងមាតុភូមិ ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួន ដោយពួកគេបារម្ភថា ពេលរៀនចប់ពីប្រទេសថៃហើយ មិនដឹងពួកគេអាចវិលចូលប្រទេស អាចជួបញាតិមិត្តវិញបាន ឬទេ ហើយចូលដោយរបៀបណា?”។

លោក ឃុន ចាយ បានបញ្ជាក់បន្ថែមថា លោកចង់ធ្វើជាសារមួយតាមរយៈស្នាដៃរបាំ “សហធាតុ” នេះ ទៅកាន់ប្រជាជនកម្ពជា ក៏ដូចជាទូទាំងពិភពលោកទាំងមូល បន្ដយល់ថា លើកលោកនេះគ្មានបុគ្គលណាដែលអាចរស់នៅខ្វះការគ្រាំទ្រ ក្ដីស្រលាញ់ សហការ សន្ដិភាព និងសេរីភាពបានទេ ដូច្នេះសូមបន្ដរួបរួមគ្នារក្សាសមទ្ធិផលដែលយើងកំពុងមានដូចជា សន្ដិភាព សេរីភាព ការអភិវឌ្ឍជាដើម ដើម្បីធានានិរន្ដរភាព នៃសន្ដិភាព នៃប្រជាជាតិកម្ពុជាទាំងមូល៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


