វប្បធម៌ ជំនឿ
ជូតនិងរាសីចក្រនាគត្រូវគ្នា និងគាំទ្រគ្នា មនុស្សឆ្នាំជូតនឹងឡើងខ្ពស់ត្រដែត
ឆ្នាំនាគ គឺជានិមិត្តរូបនៃកម្លាំង សំណាង និងភាពរុងរឿងព្រមទាំងជួយគ្រប់គ្នាដែលមានរាសីចក្រជូត (កណ្តុរ) ឱ្យសម្រេចបាននូវគោលដៅ ក្តីសុបិននានាលើគ្រប់ទិដ្ឋភាពនៃជីវិតគ្រប់១២ខែក្នុងឆ្នាំ២០២៤។
១ អាជីពនិងលុយកាក់
ឆ្នាំ ២០២៤នេះ ផ្តល់ឱ្យអ្នកនូវឱកាសជាច្រើនដើម្បីបង្កើនទ្រព្យសម្បត្តិ ជំរុញអាជីព ការបណ្តាក់ទុនឬឱកាសថ្មីៗក្នុងការបង្កើនចំណូល។
តារាសំណាងដូចជា Jin Kui, Lu Xun, Jiang Xing និង San He ដែលគេចអ្នកអស់១៣ឆ្នាំមកហើយ នឹងមកបំភ្លឺគ្រប់យ៉ាងមកលើចររាសីមនុស្សឆ្នាំជូត ដែលគ្មានឥទ្ធិពលណាមួយរារាំងការនាំសំណាងដល់ក្នុងការងារ ការវិនិយោគ ការផ្សព្វផ្សាយខ្លួនឯង និងទំនាក់ទំនងសង្គមពេញមួយឆ្នាំ២០២៤នេះឡើយ ។ លើហិរញ្ញវត្ថុ ហោរាសាស្ត្របញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០២៤ អ្នកដែលកើតក្នុងឆ្នាំជូត នឹងមានឥទ្ធិពលវិជ្ជមានជាខ្លាំងដោយសក្តានុពលពីតារា Jin Kui 金匮(Golden Lock) ដូចនេះសត្វកណ្តុរនឹងមានឱកាសច្រើនក្នុងការរកចំណូលបន្ថែម ទទួលបានរង្វាន់ ឬទទួលបានអំណោយ។
សត្វកណ្ដុរនឹងរីករាយជាមួយរដូវកាលរកប្រាក់ចំណូលដ៏ល្អ ជាពិសេសនៅក្នុងខែកុម្ភៈ និងខែមីនានេះតែម្តង។ ពួកគេអាចទទួលបានឋានៈថ្មី ក្នុងខែមករាចំពោះការងារណាមួយដែលធ្លាប់ប៉ុនប៉ងចង់បាន។
ដើម្បីបង្កើនថាមពលវិជ្ជមាននេះ អ្នកឆ្នាំជូតគួរតែប្រើសម្ភារៈបន្ថែមភាពរុងរឿងនិងទ្រព្យសម្បត្តិ ដូចជាដើមឈើប្រាក់ ត្បូង Citrine ពណ៌លឿងជាដើម។ ថាមពលវត្ថុពីរនេះនឹងជួយទាក់ទាញឱកាស និងទ្រព្យសម្បត្តិកាន់តែច្រើនចូលទៅក្នុងជីវិតរបស់ជូរ។
ទោះជាយ៉ាងណាក៏ដោយ ត្រូវចេះថ្លឹងថ្លែងការខ្វះធាតុទឹកក្នុងឆ្នាំរោងឈើដែលអាចប៉ះពាល់ដល់សុខភាព និងអារម្មណ៍។ដើម្បីធ្វើឱ្យមានតុល្យភាព អ្នកអាចស្វែងរក បន្ថែមធាតុទឹក រូបភាពទឹក ឬកញ្ចក់នៅភាគខាងជើង ខាងកើត ឬអាគ្នេយ៍បន្ទប់គេង។ ប្រើពណ៌ខៀវ ខ្មៅ ឬពណ៌លោហៈ នៅក្នុងការតុបតែងនានា។
វិធីមួយទៀតដើម្បីជំរុញសំណាងរបស់អ្នកឆ្នាំជូតក្នុងឆ្នាំ ២០២៤ អាចរករូប Qi Lin ដែលនឹងនាំមកនូវឱកាសធំៗក្នុងអាជីព ភាពជោគជ័យ និងរៀនជំនាញថ្មីៗ។
២ ស្នេហានិងគ្រួសារ
យោងតាមហោរាសាស្ត្រចិន ទោះណាជាមនុស្សឆ្នាំកណ្តុរជួបបញ្ហាផ្លូវចិត្តដ៏ស្មុគស្មាញក្នុងប៉ុន្មានខែមុនចូលឆ្នាំចិន ក៏នឹងត្រូវដោះស្រាយបានយ៉ាងឆាប់រហ័សនៅដើមឆ្នាំ ២០២៤ ដោយមានជំនួយពីតារាសំណាង San He 三合។ ពួកគេនឹងមានគូស្រករថ្មីឬការងារថ្មី។
លេខសំណាង៖ ១, ៤ ក៏ដូចជាលេខដែលរួមមាន ១ និង ៤ (ដូចជា ១៤ និង ៤១)។
ថ្ងៃនាំសំណាង៖ ថ្ងៃទី ១៣ និង ២៧ នៃខែតាមច័ន្ទគតិរបស់ចិន ត្រូវបានគេចាត់ទុកថាជាថ្ងៃសំណាង។
ពណ៌នាំសំណាង៖ ពណ៌ស លឿង និងបៃតង ត្រូវបានគេជឿថានាំសំណាង។
ផ្កានាំសំណាង៖ ផ្កាធូលីប សិរីព្រឹកព្រលឹម និងផ្កាត្របែកមានទំនាក់ទំនងជាមួយលាភសំណាង ។
ទិសនាំសំណាង ៖ ទិសល្អគឺខាងជើង និងខាងត្បូង ។
ខែនាំសំណាង៖ ខែទី ៧ និងទី ៩ តាមច័ន្ទគតិរបស់ចិន ត្រូវបានគេជឿថា ជាសំណាងសម្រាប់អ្នកកើតឆ្នាំជូត៕

គ្រូ ឯម
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


