វប្បធម៌ ជំនឿ
បង្កាន់ដៃនាគប្រវែង ២៤ម៉ែត្រ នៅប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ការជួសជុល
ក្រុមអភិរក្សថ្ម (SCU) នៃអាជ្ញាធរជាតិអប្សរា បានជួសជុលបង្កាន់ដៃនាគប្រវែង ២៤ ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១ នៃប្រាសាទបន្ទាយសំរ៉ែ បញ្ចប់ជាស្ថាពរ។ គម្រោងនេះមានរយៈពេលប្រមាណ ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ មក។ នេះបើតាមការផ្ដល់ព័ត៌មាន ពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង ២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១ របស់ ប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ កាលពីចុងឆ្នាំ២០២៣ កន្លងទៅ។ លោក ឡុង ណារី បន្តថា រចនាសម្ពន្ធង្កាន់ដៃនាគរបស់ ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។

លោក ឡុង ណារី ឱ្យដឹងទៀតថា រយៈពេល ៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនឹងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។

ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភ័ណភាព នៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសំរ៉ែ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយ ឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតារបស់យើងទាំងអស់គ្នា៕





អត្ថបទ និងរូបភាព៖ យី សុថា (អាជ្ញាធរជាតិអប្សរា)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


