ព័ត៌មានអន្ដរជាតិ
EU ព្រមគ្នាឈប់នាំចូលឧស្ម័នពីរុស្ស៊ីទាំងស្រុងពីដើមឆ្នាំ ២០២៨ តទៅ
ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងថាមពល EU បានគាំទ្រលើសំណើបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីរុស្ស៊ីចាប់ពីខែមករា ឆ្នាំ ២០២៨ តទៅ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងងាកចេញពីការពឹងផ្អែកថាមពលរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ ដែលធ្វើឡើងនៅលុចសំបួ ក្រុមរដ្ឋមន្ត្រីបានអនុម័តលើសំណើ ដែលនឹងបញ្ចប់កិច្ចសន្យានាំចូលឧស្ម័នធម្មជាតិថ្មីរបស់រុស្ស៊ីចាប់ពីខែមករាឆ្នាំ ២០២៦ កិច្ចសន្យារយៈពេលខ្លីដែលមានស្រាប់ចាប់ពីខែមិថុនាឆ្នាំ ២០២៦ និងកិច្ចសន្យារយៈពេលវែងនៅខែមករាឆ្នាំ ២០២៨។ នៅឯកិច្ចប្រជុំនៅប្រទេសលុចសំបួ។
យ៉ាងណាមិញ សំណើថ្មី ត្រូវការការអនុម័តពីសភាអឺរ៉ុបមួយសារទៀត ខណៈសមាជិក EU ត្រូវចរចាបន្ថែមលើលក្ខខណ្ឌផ្សេងៗ ដែលមានទាន់បានព្រមព្រៀងគ្នា។

គួរគូសបញ្ជាក់ថា EU ចង់បញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី ដើម្បីទប់ស្កាត់ប្រភពចំណូលសម្រាប់រុស្ស៊ី ដែលយកទៅប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។ បច្ចុប្បន្ន រុស្ស៊ីរួមចំណែក ១២ ភាគរយ នៃការនាំចូលឧស្ម័នរបស់ EU ដោយធ្លាក់ចុះពី ៤៥ ភាគរយ មុនរុស្ស៊ីចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២។ ហុងគ្រី បារាំង និងបែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេសដែលនៅតែទទួលនាំចូលឧស្ម័នពីរុស្ស៊ី។
គណៈកម្មាធិការអឺរ៉ុប បានធ្វើសំណើពាក់ព័ន្ធនឹងការបញ្ឈប់ការនាំចូល ដូច្នេះពួកគេអាចអនុម័តវាបាន បើទោះបីជាប្រទេសហុងគ្រី និងស្លូវ៉ាគី ប្រឆាំងវាក៏ដោយ។ សំណើនេះត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ ៥៥ ភាគរយ ពីបណ្ដាប្រទេសសមាជិក EU ដែលមានន័យថា ការប្រឆាំងរបស់ប្រទេស ១ ឬ២ មិនអាចបង្អាក់វាបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ សំណើនៅថ្ងៃចន្ទដដែល មានចែកខ្លះៗអំពីករណីដែលអាចបត់បែនបានសម្រាប់ប្រទេសគ្មានដែនសមុទ្រដូចជាហុងគ្រី និងស្លូវ៉ាគី៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


